សិល្បៈ
តាគល់ពិធីការិនី ពេជ្រ សេរីរ័ត្ន តែងខ្លួនយ៉ាងស្រស់ស្អាតក្នុងកម្មវិធីខួបកំណើតកូនស្រី ពៅយ៉ាងរីករាយនិងពោរពេញទៅដោយភាពកក់ក្តៅ ប៉ុន្តែយ៉ាងណាពិធីការិនី រូបនេះមិនបង្ហាញមុខស្វាមីជាសាធារណៈឡើយ។
សម្រាប់ពិធីខួបកំណើតរបស់កូនស្រី ពេជ្រ សេរីរ៍ត្ន បានរៀបចំជាលក្ខណៈ សាមញ្ញដោយមានការចូលរួមតែអ្នកសិល្បៈជិតដិតប៉ុណ្ណាះដែលមានដូចជាតារាសម្តែង គៀត សុវណ្ណាឡាង ជាដើម ។
នៅក្នុងថ្ងៃពិសេសនេះដែរគេឃើញ ពេជ្រ សេរីរ័ត្ន តែងខ្លួនយ៉ាងស្រស់ស្អាត ស្ទើរមិនចាប់អារម្មណ៍ថានាងមានកូនពីរនាក់ ពេញជំទង់នោះទេ។ អ្វីដែលកត់សម្គាល់នៅតែមានការចង់ឃើញមុខមាត់ ស្វាមី ពេជ្រ សេរីរ័ត្ន ពីសំណាក់អ្នកគាំទ្រព្រោះបើគិតមកដល់ពេលនេះរយៈពេលជាង ១០ឆ្នាំហើយដែលអ្នកនាងមិនដែលបង្ហាញមុខស្វាមីដូចមិត្តភក្តិដទៃ។
ប៉ុន្មានឆ្នាំចុងក្រោយនេះ ពេជ្រ សេរីរ័ត្ន មិនខ្វល់ខ្វាយជាមួយនឹងអាជីពសិល្បៈ ដូចមុនឡើយ ។ ប៉ុន្តែបើក្រឡេកមើលជីវិតឯកជនរបស់នាងពិតជាហាយសូរ មិនធម្មតាឡើយយ៉ាងណាមិញថ្មីៗនេះ ពេជ្រ សេរីរ័ត្ន ទើបមកពីដើរកម្សាន្តនៅ សហរដ្ឋអាមេរិកជាលក្ខណៈឯកជនយ៉ាងកាលីព៕