![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEibf9SQ1xswQaovPERfMIUgdWN2rVqB3xDEfDMOEwa6D6AZFeebarLX3KoZ0tkmq8BBLEHDFN2cM-4rKRUh4qmWau4amc_JGqo3BHJ6CGDDOVertE6092IjAZKHF7oDvwVXUhYVqjMJq2bBch5wZl7UvIo3WQDwI1-TnXKTB72FcbrFf4lyl2eEmIvmhA/s1600/Thumbnail.jpg)
សិល្បៈ
អ្នកឧកញ៉ាវ័យក្មេងដែលទទួលគាំទ្រពីប្រជាពលរដ្ឋខ្មែរទាំងក្នុងស្រុក និងក្រៅប្រទេស ហើយកំពុងវិនិយោគក្នុងវិស័យអចលនទ្រព្យដ៏លេចធ្លោរ បានចេញមកពន្យល់អំពីប្រវត្តិដំណើរដើមទងនៃមុខរបរដំបូង មុនប្រែក្លាយពង្រីកវិសាលភាពបង្កើតជាក្រុមហ៊ុនដោយឈរលើគោលការណ៍អភិវឌ្ឍសេដ្ឋកិច្ច និងសមធម៌សង្គម ក្រោយមានការបកស្រាយពីសារព័ត៌មានក្រៅស្រុកមួយចោ.ទប្រកាន់មកលើមុខរបររបស់ខ្លួនថាមានអ្វីលា.ក់បាំ.ងនៅពីក្រោយភាពជោគជ័យនាពេលបច្ចុប្បន្ន។
ឆ្លើយតបទៅនឹងការចោទប្រកាន់នេះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលជាពាណិជ្ជករវ័យក្មេង ជាការទូតសេដ្ឋកិច្ចឆ្នើមមួយរូបនៅក្នុងពិភពជំនួញប្រទេសកម្ពុជា នៅលើទំព័រហ្វេបុកផ្លូវការផ្ទាល់ខ្លួន ពេលថ្មីៗនេះ បានពន្យល់ពីសាវតាទៅកាន់សារព័ត៌មាន The Cambodia Daily កំពុងឈរជើងនៅក្រៅស្រុកដែលតែងតែចេញផ្សាយព័ត៌មានរិះ.គន់រា.ជរ.ដ្ឋាភិ.បាលកម្ពុជា ពិសេសនោះគឺបុគ្គលឈ្មោះ តាំង សារ៉ាដា ជាអ្នកអធិប្បាយព័ត៌មានក្រោមចំណងជើង [តើអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ជានរណា?] ដោយបានអធិប្បាយពាក់ព័ន្ធនឹងអ្នកឧកញ៉ាធំៗនៅកម្ពុជា ក្នុងនោះក៏មានអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលលើកឡើងថា [កំពុងឈរឈ្មោះរកស៊ីលា.ងលុ.យក.ខ្វ.ក់ឲ្យអ្នកមានអំ.ណា.ច]។
អ្នកឧកញ៉ាពន្យល់ប្រាប់ទៅកាន់លោក តាំង សារ៉ាដា ថា សម្រាប់មុខរបររបស់លោកមិនដែលមានអ្វីលាក់បាំងទាល់តែសោះ កុំដើម្បីផ្សារភ្ជាប់ដាក់កំហុស ចំណេញនយោបាយ និយាយអោយតែរួចពីមាត់ហើយអ្វីក៏ហ៊ានធ្វើ សុំមានគុណធម៌ខ្លះផង បើនៅមានឈា.មជ័រជាខ្មែរ។
អ្នកឧកញ៉ាថ្លែងថា «បើនិយាយពីមុខរបររកស៊ីរបស់ខ្ញុំដូចជាវាមិនលំបាកយល់សោះ ខ្ញុំសង់ផ្ទះលក់បានរាប់ម៉ឺនល្វែងហើយ គុណលុយមើល តើពូចេះគុណលេខអត់តម្លៃចន្លោះពី(18,000$ដល់12ម៉ឺនដុល្លា) ក្នុងមួយល្វែង ខ្ញុំវាយតំលៃមធ្យមភាគត្រឹម 3ម៉ឺនដុល្លាចុះហើយលក់រាប់ម៉ឺនល្វែង គុណមើលឃើញលុយប៉ុន្មាន.....? និងដីឡូត៍លំនៅឋានរាប់ សែនឡូត៍គុណលុយទៅប៉ុន្មាន? តំលៃចន្លោះពី(1,800$ដល់12,000$)ខ្ញុំគិតមធ្យមភាគតែ3000$ទេ គិតទៅឃើញប៉ុន្មាន? បងប្អូនណាចេះគុណ លុយ សាកគុណឱ្យខ្ញុំមើលប្រហែលៗខាងក្រោមមកដើម្បីអោយពូតាំងសារ៉ាដាបានយល់...?»។
ជាមួយគ្នានេះដែរ អ្នកឧកញ៉ាក៏បានពន្យល់ពីប្រភពដើមទុន ដោយអ្នកឧកញ៉ាបានសង្កត់ធ្ងន់ថា អ្នករកស៊ីគឺប្រើទុននិងទំនុកចិត្តស្មោះត្រង់បន្ថែម (គឺគេប្រើទំនុកចិត្តសំខាន់)។ ការលក់ជូនប្រជាពលរដ្ឋតម្លៃទាប លក់ដាច់បានច្រើន ប្រជាជនមានផ្ទះនៅតម្លៃទាប ម្ចាស់ដីក៏លក់ដីដាច់គ្រឿងសំណង់ក៏លក់ដាច់ ម្ចាស់គម្រោងក៏ទទួលបានផលចំណេញ។
តែយ៉ាណា អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ក៏បានបញ្ជាក់ទៅកាន់លោក តាំង សារ៉ាដា ថា បើមិនយល់មកពីការរកស៊ី លោកឲ្យក្រុមកាងារបង្រៀនរកស៊ី។ តែដូចលោក [តាំង សារ៉ាដា] បែបនេះមើលទៅអ្នកឧកញ៉ាមិនរកស៊ីជាមួយទេគឺព្រោះគ្មានទំនុកចិត្ត។ ទន្ទឹមនឹងនេះដែល អ្នកឧកញ៉ា បានគូសបញ្ជាក់ថា សព្វថ្ងៃនេះមានម្ចាស់ដីជាច្រើនបបួលអ្នកឧកញ៉ាសហការសង់លក់ជាមួយ ដោយមិនចាំបាច់ចំណាយដើមទុនទិញក៏បាន (គឺដោយសារទំនុកចិត្តទំនុកចិត្តនេះហើយ) លោកមិនទាន់ហ៊ានទទួលច្រើនផងព្រោះរើសអ្នកស្មោះសរនិងគ្នា។
បន្ថែមទៀតនោះ ទាក់ទងនឹងការចោ.ទប្រកាន់ដែលធ្វើឲ្យប៉ះ.ពាល់កិត្តិ.យសរបស់អ្នកឧកញ៉ា ពីសារព័ត៌មាន The Cambodia Daily ត្រូវបានអ្នកឧកញ៉ាពន្យល់ថា ជាការតាមស..ម្លា..ប់កិ.ត្តិយសសូម្បីកូនក្មេងដែលតស៊ូម្នាក់ដូចជាលោក ដើម្បីឲ្យមហាជនស្អប់លោកនោះជាមនុស្សគ្មានគុណធម៍ឡើយ ដោយគ្រាន់តែលោកឈប់គាំទ្រមេលោក តាំង សារ៉ាដា។
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ថ្លែងបន្ថែមថា៖ «ខ្ញុំជាក្មេងម្នាក់ដែលតែងតែមានឆន្ទៈក្នុងការជួយសង្គមជាតិ។ ខ្ញុំក៏ដឹងដែរថា នៅពេលដែលខ្ញុំចេញមុខជួយសង្គម ប្រាកដជាក្រុមរបស់លោកពូ តាមសម្លាប់កិត្តិយសខ្ញុំហើយ ក្រុមលោកពូត្រូវចាំថា ដរាបណាខ្ញុំនៅមានជីវិត មានលទ្ធភាព ខ្ញុំនៅតែរក្សាគោលជំហរប្ដូរផ្ដាច់ ជួយសង្គមជាតិដដែល។ ចំណែកការគាំទ្រប.ក្សណាឬបក្សណា គឺអាស្រ័យទៅលើ ផ្នត់គំនិតរបស់ខ្ញុំ ខ្ញុំមានសិ.ទ្ធិ ខ្ញុំយល់ថាអ្វីដែលត្រឹមត្រូវ គឺខ្ញុំគាំទ្រចឹងហើយកុំប៉ិនព្យាយាមផ្សារភ្ជាប់ពេក»។
សូមជម្រាបជូនថា ក្រុមហ៊ុន ឡេង ណាវ៉ាត្រា គ្រុប បច្ចុប្បន្នមានបុត្រសម្ព័ន្ធក្នុងវិស័យអចលនទ្រព្យ កម្សាន្ត កសិកម្ម និងហិរញ្ញវត្ថុ ដែលមានបុគ្គលិកជិត ២ពាន់នាក់ ហើយក៏ជាក្រុមហ៊ុនតែងតែចេញមុខក្នុងការជួយកិច្ចការងារសង្គមជាច្រើននាពេលកន្លងមកសរុបជាង ២៥លានដុល្លារអាមេរិក ក្រោមដឹកនាំដោយផ្ទាល់ពីអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា៕
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_wJu7RsEv5jO2yCDpf2WBikQTE_X8_Dv7zgy91jS79n-r-jLTvGOrKqme_bfxijHJ88ssBYdf3iF-QA_C6IAU0Kh0syyCYEew6Pk-5Ab8wuuKaYwdzANPiY9gqHjZKA21fs_7zbEbUugGGltuID27WnF4S-kExTPy5xAx27O1-9EKK7c5mM3bkev0ng/s1600/photo_2023-01-26_15-51-34.jpg)
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLbWJwtvEf2nyOP-6jpYY0uLCfb4TXlYJbZOhS9i5DTOFCRPYeEmPp2QacJygVBe1xMVEQueRGwMvobZzTsD4Z3bBqm_Yg8F-0ucMZ-ANQiPa9XU6UC8Vk1l-j6Nc_kjWr4vFbNxC0gctyfgzP8r-peq-QXvtgtDEpeA6YsSqGarXxL6KKNYT1jeC4Hg/s1600/photo_2023-01-26_15-51-39.jpg)
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgtS-RMMMncGSuLvEQmxOrqDQSAlahtJH2Bm8DvEhYGHPojp05ipWZ2N14UoSa3k66MpMgUaLdYMr2frZl8ZHZU7DSZJMennLM4RI8OWn4lwY5GGyCq1G6G9pBDRYtKbOp89otPyAhXeZW_Nku1TlIua5TyiiFyo2SthMxw_gQC8HfJEA74YC-s0iWUkw/s1600/photo_2023-01-26_15-51-40.jpg)
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBtbVWNG8sLC74zn1-3_ID71l7tUWu5F8E5lJ-__UBsU_nvq2DjrVbOM2wz0FrgrpgLAIKUqrkRsr_5q02uZol7Q34hZ05uT7RlENC_BvpjKVq_I6tvEHfnbJYEQnvglRqy1aOC82xKLI0JJEutcZJR5BgjINtAFRlq-d5XHO7RVWrwqe-73nJdxKgmw/s1600/photo_2023-01-26_15-51-41.jpg)
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgitEA6Qfqm7xd_QA8zUxfBLd7l3FfOKsjXlTE2i435yROpssuBbBWtQ3ubBetTVjNYuC8Q7nzh09LeTSkeuOizBzwITB8s3Di2PpS3L3xvktpPoQkCRgP24jOwSDOtYAGpbszLRwOcb67kWGp8_t1QUzYo8ndXXUWVTukK34bGKsrhU8yB4S2-1s_BcA/s1600/photo_2023-01-26_15-51-43.jpg)
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgSXlABPFRwQT1DYi6a4JELHRuAWAWglBd00P_kH7w76-4iPeuRRGPVYFfbPWjmPK8HWMG87HLGkUxWACHNWJKV-q3eRrHAh-WC6ZhMiiGrqaawgNODTiaPs0DiUzI9oH3sKQUb3-I6PeagAbjp20o2tCS2kSemmWQOh6dsJWy0THkIrRKnj0yXafId4Q/s1600/photo_2023-01-26_15-51-44.jpg)
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWGElFkZmyC42jmjufT8RxtkgfvJRP4dlJPHZDcgyaRw9k4pn89WepeDhdAE_GECycPU5aKx2lvn7-QPEk7FBpGK6oOa77KUE9lvq3p3yycrzg4Kc9htF8UUgApk5q_VuDZBAADq_TvOxRvxHA1Nw4CIHU0-wBZV-oy1TRF_iiC0AWg3z1s3nqDqQzsg/s1600/photo_2023-01-26_15-57-23.jpg)
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZYgZcNAi_70iHaQVW4jYdnua0WtwfbEZ4kjGUXvrfGNneJeUuX1_bkUVbCIeNZBz1TqjUWUK5XGvOJJShFbTYtIbDOpJqtqqDIFSIRf0xHWJgK6cfPMpn7IktGWi6z9-jV0bky39w7yaflDnqiBTSCG5RLEosl7wTZncsfyaFIFSUvcjU9NSLvthrGg/s1600/photo_2023-01-26_15-57-25.jpg)
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgNPrjmThSv2xBTFfb5MjxssRVGLuMQ-49bi14Gf-9XpWcslawUh62fTdza2rJOHaTL8wSz4Sc9mj-T0sgqYA1qgWDvEtKz8lZhGJaqUrmAKdaRm2LfQStnMQrB9sY2Pax0RXx_dnqxfR8_oTdaKHIH9wMyNozOaf7L1MdL2KUoVq1bS1s9g-q2u0cIDQ/s1600/photo_2023-01-26_15-57-27.jpg)
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9aldt3-Mps6Pjarz8pRF3jr-w_nvHcUhx6e0JllhjRQ9bx33Sh_CKiP-hWFlTbxBCBddvfhJxPvj9zAq05SpEXZc9ys9sfwwx2pjK2VtodyTPnDxxD7skw3jaCKqVAmj12xJas0-XvC1dd-oXcKbVK-gTNXXJO4J58-5elmff8nIMERo2ChAYFxJovQ/s1600/photo_2023-01-26_15-57-33.jpg)
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-zizwcjy8Ziw0IGSVdoqgBt21e2-Yrn-lR8RZ3MBS2ntz87SopcZTgvldok8dJNEwdqlaS4T12lmdlTm_xoLjGVCha5ZwZhtvB9ksLhKo1ZprLWErDeTNNZ8NRgLudEFIlfBjhm6jXxLAkxIaAUQydDlVg55XndxNG2Aac75lHNnG46AIWLQnqrcaQw/s1600/photo_2023-01-26_16-05-22%20%282%29.jpg)
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgHRnEp9Uzz3nqVJFsRL_Vtj5fUz0JQcv4viCw-jXmPkqeNDlJzCUETAVld0DjOFsNcI1CG2ATMB8Z-Nz1RBJJoWP4tUk7X8rELvGHe02rWovObwtZk_a6wRGPMBCDyhnUsYAN0aVDT6VYPyb9S1SwA4ASjvrpErnsW3LfFuJbiQEsuW2UhtBAS36rR0Q/s1600/photo_2023-01-26_16-05-22.jpg)
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgTUOWwsLsFkLKrWzExUfSy_IUhXLXcO8W8XKk67IIth1uwIkbzX7z-m-lTiKrDi2ERRzdH3yz9vOaCwrXLRh2GZNpHuNYZw_o6B36-2zD_TTzzrwQk1ds-N9bTczo1JIM4iJHMaS-EclyW5IBmLwXN8wE_MJ3f9f_DkB9Ye7zjdiphRaFZSrrHecPIaw/s1600/photo_2023-01-26_16-05-24.jpg)
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjzXFZvI-7PJfYB1fHjcblt5ZdU4tBkrOHEVj7t9XWYhY0LQ7GEaKTZXSJZHyQFF7W5AWBfdygRLB8RrhmL-mCm_8390JWCU_MGJDE51jTJ7C2hpN1pvLcmIEtzCnDsteRAcl7YuKxD8Llfu4R8aw3DDdAkZB3O9W-VgcdI6C6zF_gWJ5Z4UKOCHZUgZQ/s1600/photo_2023-01-26_16-05-25.jpg)
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjc2eKHKBocg8cRg7k4jb9UdC1VxIRlEGHhyaStWs8NHSSY3H9iWxpdd6INaLVGOru20HIGhqWtKFL2sea1TKsxVJKE13yWfd0p_HpLLEQhHugFJ8vLGhNc_HPfnCSPt3GgvIaOYIf9hvVum-VWyT-W-m9oBOCA07fVaT63EO_OFbwTvVYxC6Pg0L_03Q/s1600/photo_2023-01-26_16-05-26.jpg)
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgdH-IQPp_Rkkh3wB0NuLW1DnDazVwWhDt4ndGTMmCX_eyPGo-CSvjHjXnEQH0BBwLc8fMVB8LdEGgt6QfCPz_IkD1vlHCWnJk7yKeNK6cA8kwe4sW3OuAiH_wUTV6RO3ZkOXPayaVv8AujBQSNYU-YIvsqXEUWXibRrQ9o9IY4w_vM_ApaCoCnFDOykw/s1600/photo_2023-01-26_16-05-27.jpg)
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh90lmWHu4EguGQ_Q4UAlx0eE_IYr-qeaVFsYLUvdSJO4h9ReqN08iy0k5--DFmboHlLNG_CHSVyoh14iCQ-wTL2m4AsbohghqT7WcOF83R46f7Pfh6iDewM_lvfx5DJheXGwdcIyfLKx91hao8O96SG6-PTJBxh28TRAlISH6fYPh_fs_54-caFaTj1Q/s1600/photo_2023-01-26_16-05-28.jpg)
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgK-47Kjwpw158NZsKRDn5rsGnmdPLprrCSmHPQ6tTc3_VMB52Hn8KfyH1SvkabAogA5GS2s5K2ZHF713EcU2tO6tcLfLzep8HOPvs_p_CZENSbifKZy3lM-yY670DYdkYJKbWS9XfAOqqliqfT8vi4Zz21Npnc15OMIazOKKj0DBeZQYaHvMJlExiDkA/s1600/photo_2023-01-26_17-22-46%20%282%29.jpg)
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4KqesCSz1sZfyyRb-Hb2lfhjxpo7Kbj7m9An-t4euDZBeR7djs-XVWKsyH9TlBFRBFQyfJpMBjGb7dzzzRzJ0Bm46nS_aweDg_gOnlWJ9GPJZIJkFV3WZFHa1I0UawdNwDfg1mena-LHDO9YKzCM27LpAXkVwqt8Tw6yw27CUbCyL_M49ZjC48p4R2Q/s1600/photo_2023-01-26_17-22-46.jpg)
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhoGd5ux_iL91lxQhefHNKIVJY3MYNZkbrB08I8UQ4LpsvuuDhI1b211TGgtchChgGaPGHxODQMPmFQt5vgNaWCyKIgrvGByJb_oEJogA1biZ5KQWDuJwAAfzah1pQEHQ8fYaO2Ikjoi5oZoj0j3Cy5AR9Sz7gCDiAOthnkuj_FvrYCNtG3Wx4y9Ii51Q/s1600/photo_2023-01-26_17-33-47.jpg)
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhtxiXXMKF02kViJpCK7mtwYwxYyn_r7MdY4eI4T8QG3-P5HL5MxyStzAjKbghA0RGkHHsBnKKp4-EhkS-7xIyNqIXrF3MebMkD8GqdcjVDDxxtuSADeWfz_FufMd_JVD8wbY-J3-o3kge4CXKjReIHq8nNLtCNKKIRIxWbJWvGnW31JaNNKc7Jy7bCnw/s1600/photo_2023-01-26_17-33-49.jpg)
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgOMUPQdKsC55zwN2I1myhQOs5znABt_7-6x7_6izREL514523VhO71kX9Pv4vKJolYfcAJ7cgAvKrevfG4u_n7GpB7BBSwmO1pdlWuNuhDV6VlpqM7enNNVUJUwdaBroPxzGCHL-yBEDKlm_4Zuvk4FfHgdm6GJheUNnZ3eX_nJ40wVCQxJ3vZzuLRGw/s1600/photo_2023-01-26_17-33-51.jpg)