
សិល្បៈ
បន្ទាប់ពីទទួលបានការរិះ.គន់ពីមជ្ឈដ្ឋាននានា ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ ចាងហ្វាយសារព័ត៌មានអនឡាញ TVF.B បាននាំលោក សុវណ្ណ រិទ្ធី ដែលជាអ្នកសារព័ត៌មាន ទៅជួបឯកឧត្តម ផុស សុវណ្ណ ដើម្បីសុំឲ្យជួយនាំពាក្យសុំទោ.សរបស់ខ្លួន ជូនលោករដ្ឋមន្រ្តីក្រសួងព័ត៌មាន ចំពោះការប្រព្រឹត្តហួសតួនាទីជាអ្នកសារព័ត៌មាន កាលពីពេលថ្មីៗនេះ។
តាមរយៈទំព័រហ្វេបុកលោក ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា អគ្គនាយក ព័ត៌មាន និងសោតទស្សន៍ នាព្រឹកថ្ងៃទី២៦ ខែមករា ឆ្នំា២០២៣ បានឱ្យដឹងថា៖ «លោកស្រី គឹម សុធា ចាងហ្វាងគេហទំព័រ www.st-tvfb.com និងបុគ្គលិកមួយចំនួន ដែលតាមការស្នើសុំរបស់លោកស្រី ដើម្បីសុំការអត់អោន អភ័យទោសពីឯកឧត្តម រដ្ឋមន្រ្តី និងថ្នាក់ដឹកនាំក្រសួងព័ត៌មាន ក៏ដូចជារៀមច្បងជាអ្នកសារព័ត៌មាន ចំពោះការប្រព្រឹត្តជ្រុលជ្រួស ពីបន្ទាត់វិជ្ជាជីវៈនាពេលកន្លងទៅ។»
បន្ថែមពីនោះឯកឧត្តម ផុស សុវណ្ណ ក៏បានណែនាំ ក្នុងនាមជាសារព័ត៌មានត្រូវប្រកាន់ភ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈនៃច្បា.ប់ស្តីពីរបបសារព័ត៌មានជាប់ជានិច្ច (កុំបំពានសិ.ទ្ឋិអ្នកដ៏ទៃ កុំបំភ្លៃការពិត) ៕




