header ads

Sponsor

សិល្បៈ

តាគល់

ស្របពេលដែលស្ថានភាពឆ្លងឆ្លើយគ្នាមានភាពតានតឹង ក្រោយពីកីឡាករប៊ូខាវ ប្រើប្រាស់ពាក្យសម្ដីជុំវិញរឿង «គុនខ្មែរ» ក្នុងសន្និសិទ្ធសារព័ត៌មានមួយកន្លងមក ធ្វើឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរ មានការប្រតិកម្មយ៉ាងខ្លាំង ក្នុងនោះមានអ្នកជំនួញ និងអ្នកមា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នទ្រព្យធនជាច្រើន បានប្រកាសចូលរួមចំណែក លើកទឹកចិត្តចំពោះកីឡាករខ្មែររូបអាចផ្ដួល ប៊ូខាវបាន។

តែជុំវិញនឹងរឿងនេះ ចំពោះឯកឧត្តម ជុំ កុសល រដ្ឋលេខាធិការក្រសួងព័ត៌មាន បានលើកឡើងចង់ឱ្យម្ចាស់ជំនួយទាំងអស់ដែលប្រកាសជួយដល់កីឡាករហ៊ានប្រកួត និងឈ្នះ ប៊ូខាវ បង្វែរមួយជួយគាំទ្រ ដល់ក្លឹបប្រដាល់ ឬសហព័ន្ធវិញជាការប្រសើរជាង។ ឯកឧត្តមថ្លែងយ៉ាងដូច្នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នៅថ្ងៃ ទី ០៣ ខែកុម្ភៈនេះថា៖

« ខ្ញុំយល់ថាប្រសិនបើបង្វែរជំនួយទាំងឡាយ ដែលប្រកាសថានឹងជួយដល់កីឡាករកម្ពុជាណាដែលហ៊ានប្រកួតឈ្នះ ប៊ូខាវ មកជាការជួយឧបត្ថម្ភគាំទ្រដល់ក្លឹបប្រដាល់ ឬ សហព័ន្ធគុនខ្មែរយើងឲ្យកាន់តែមានលទ្ធភាពហ្វឹកហា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ត់បន្ថែមទៀត នោះគឺជាការប្រសើរជាងការឌឺដងដាក់គ្នា ដែលជាហេតុនាំទៅដល់ការបង្កើនកំដៅឲ្យកាន់តែក្តៅឡើង អាចនឹងឈានទៅដល់មានជ.ម្លោះជា.តិសា.ស.ន៍ »

ឯកឧត្តម បានសង្កត់ធ្ងន់ទៀតថា៖ «ព្រោះកាលជាងដប់ឆ្នាំមុនយើងធ្លាប់កើតមានម្តងរួចមកហើយៗក៏គ្មានអីចំណេញមកវិញដែរគឺមានតែការខាតបង់តែប៉ុណ្ណោះ ! ។ អ្វីដែលជារបស់យើងគឺនៅតែជារបស់យើង ព្រោះយើងមានភស្តុតាងប្រវត្តិសាស្ត្ររួចទៅហើយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ កត្តាសំខាន់យើងចេះនាំគ្នាការពាររបស់យើងដោយគ្មានការបៀតបៀនដល់អ្នកដទៃ នេះគឺភាពជាថ្លៃថ្នូររបស់យើងក្នុងនាមជាម្ចាស់ »។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

@AmapapaNews

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post