សិល្បៈ
តាគល់វ័យជាង៤០ឆ្នាំទៅហើយ តែសម្រស់របស់តារាសម្តែង លី ម៉ារីណា នៅតែស្រស់ឆើតឆាយ យ៉ាងណាមិញនៅក្នុងពិធីមង្គលការរបស់តារាសម្តែង លី ឌីណា កាលពីយប់មិញនេះ តារាសម្តែង លី ម៉ារីណា បានធ្វើឱ្យមិត្តភក្តិក៏ដូចជាភ្ញៀវចូលរួមលាន់មាត់សរសើរពីសម្រស់ ក្មេងស្អាតរបស់តារាសម្តែងរូបនេះគ្រប់គ្នា ។
ក្នុងឈុតរ៉ូបពណ៌ប្លាទីនភ្លឺចែងចាំងកាន់តែធ្វើឱ្យសម្រស់របស់តារាសម្តែង លី ម៉ារីណា លេច ធ្លោថែមមួយកម្រិតទៀតនៅក្នុងចំណោមភ្ញៀវកិត្តិយសជាច្រើនដែលបានចូលរួមអបអរនៅក្នុង កម្មវិធីអាពាហ៍ពិពាហ៍របស់តារាសម្តែង លី ឌីណា។
អ្វីដែលកត់សម្គាល់បើទោះមានរឿងមិន សប្បាយចិត្តដោយសារស្វាមីលួចទ្រព្យសម្បត្តិអស់ពីខ្លួនក្តី តែតារាសម្តែង លី ម៉ារីណា នៅតែមានភាពស្រស់ស្រាយនឹងរឹងមាំជាធម្មតា ហើយថ្មីៗនេះនាងថែមប្រកាសបើកបេះដូង ទទួលយកស្នេហាថ្មីថែមទៀតផង ។
សម្រាប់ដៃគូលើកនេះ លី ម៉ារីណា សុំពេលវេលាក្នុងការមើលចិត្តថ្លើមគ្នាឱ្យបានយូរបន្តិច ព្រោះមិនចង់ឱ្យមានបញ្ហាខុសដូចមុន ។ លី ម៉ារីណា បាននិយាយដោយភាពជឿជាក់ថា «អ្នក ថ្មីអាចល្អជាងអ្នកចាស់»។ការប្រកាសបើកបេះដូងរបស់តារាសម្តែង លី ម៉ារីណា ក៏បានធ្វើឱ្យ បុរសៗដែលលួចស្នេហ៍អ្នកមេម៉ាយរូបនេះមានសង្ឃឹមហើយរំពឹងថានឹងទទួលបានចម្លើយយល់ព្រមពីរូបនាងក្នុងពេលឆាប់ៗ ។
សព្វថ្ងៃនេះ លី ម៉ារីណា នៅតែមានហាងឆេងខ្ពស់ទាំងក្នុង ការសម្តែងរឿង និងអ្នកតំណាងឱ្យផលិតផលជាច្រើនមិនចាញ់តារាវ័យក្មេងឡើយ៕