សិល្បៈ
តាគល់រូបភាពមួយត្រូវបានគេយកទៅចែករំលែកយ៉ាងច្រើននៅលើបណ្ដាញសង្គម ក្នុងកម្មវិធីបង្ហាញទូតសុច្ឆន្ទៈហាងពេជ្រដាណាទ្រី កាលពីពេលកន្លងទៅថ្មីៗនេះ ដែលមហាជនចាប់អារម្មណ៍គឺ ភេសជ្ជៈតែជ្រក់ ដែលម្ចាស់ហាងពេជ្រ និងទូតសុច្ឆនៈផឹកនោះ ពេលនេះចែដាណា ចេញមកប្រាប់ឱ្យដឹងការពិតហើយ។
«បុគ្គលមួយចំនួនបានសើចចំអកក៏ដូចជានិយាយលេងប្រឡំមែនមកកាន់រូបភាពមួយនេះ តាមរយៈតែជ្រក់តម្លៃ 2,500 រៀល ក្នុងមួយកែវមិនមែនជាប្រភេទតែជ្រក់ប្រេនមែន តែខ្ញុំសូមជម្រាបប្រាប់ថាប្រេនមិនប្រេនមិនសំខាន់ទេ នេះគឺជាចរិតពិតរបស់នាងខ្ញុំ ខ្ញុំរស់នៅលើការពិតខ្ញុំមិនមែនរស់នៅលើការសម្ដែង អ្វីដែលជាការពិតរបស់នាងខ្ញុំ គឺការរស់នៅបែបសន្សំសំចៃរកស៊ីបែបច្បាស់លាស់ ធ្វើអ្វីដែលត្រូវ មិនបានប៉ះពាល់ទៅលើអ្នកណា គឺជាក្តីសុខរបស់នាងខ្ញុំទៅហើយ។
លោកស្រីបានឱ្យដឹងបន្ថែមទៀតថា៖ «សម្រាប់តែជ្រក់តម្លៃ 2,500រៀល ដែល មិនមែនប្រភេទតែប្រេនដូចគេនេះ មិនមែននាងខ្ញុំមិនមានលុយទិញឬមួយក៏មិនមានសមត្ថភាពទិញនោះទេ? ប៉ុន្តែនេះគឺជាការចូលចិត្តរស់និយមញ៉ាំរបស់នាងខ្ញុំ។នាងខ្ញុំកើតចេញពីត្រកូលអ្នកក្រ នាងខ្ញុំមិនដែលភ្លេចកំណើតឬមួយក៏នាងខ្ញុំមិនដែលភ្លេចតែជ្រក់តម្លៃ 2,500 រៀលក្នុងមួយកែវឡើយ។»
ជាចុងក្រោយលោកស្រីឱ្យដឹងទៀតថា៖ «ដូច្នេះមិនថានៅក្នុងកម្មវិធីតូចធំឬមួយក៏បង្ហាញពេជ្ររាប់លានដុល្លារ ឬមួយក៏ខ្ញុំឈរនៅលើចំណុចណាក៏ដោយ ខ្ញុំតែងតែរំលឹកអនុស្សាវរីយ៍របស់ខ្ញុំជានិច្ច ហើយក៏ចង់ប្រាប់ថា អ្នកញ៉ាំតែជ្រក់ 2500រៀល ក៏មិនប្រាកដថាអត់លុយដែរ។ ហើយអ្នកដែលញ៉ាំរបស់ប្រេនៗក៏មិនប្រាកដថាមានលុយដែរ? សារនេះខ្ញុំគិតថាវាគ្រប់គ្រាន់សំរាប់ការឆ្លើយតបទៅកាន់អ្នកប្រេនៗហើយ ពីនាងខ្ញុំទ្រីដាណា ចង់មានត្រូវសន្សំសំចៃ»៕