សង្គម
អាម៉ាប៉ាប៉ាញ៉ូសនៅមួយរយៈចុងក្រោយនេះ ប្រិយមិត្តដែលជាអ្នកគាំទ្រតារាកំប្លែងល្បីឈ្មោះនាយ ពែកមី ច្បាស់ជាបានឃើញ និងកត់សម្គាល់ថា លោកមានការស្រកទម្ងន់ជាងមុនខ្លាំង បើប្រៀបធៀបកាលពីប៉ុន្មានឆ្នាំមុន តែនៅថ្ងៃនេះលោកបានឱ្យដឹងហើយ អំពីស្ថានភាពសុខភាពរបស់លោក។
មានអ្នកគាំទ្រតារាកំប្លែងដែលមានដើមកំណើតពីខេត្តស្វាយរៀងរូបនេះ មិនតិចនាក់ទេ ដែលមានការងឿងឆ្ងល់ និងមានចោទសួរលោក ថាកំពុងមានជំ.ងឺអ្វី បានជាធ្វើឱ្យមានការស្រកសាច់ ស្រកឈា.ម បាក់សម្រស់ខ្លាំងបែបនេះ?
ជុំវិញនឹងរឿងនេះ តាមរយៈវីដេអូដែលលោកបង្ហោះនៅលើផេកផ្លូវការរបស់លោក បានឱ្យដឹងកាលពីម្សិលមិញនេះ ដាស់តឿនឱ្យបងប្អូនមេត្តាថែរក្សាសុខភាព កុំឱ្យហួសពេល ត្រូវឆ្លៀតពេលមកពិនិត្យសុខភាពផង ហើយក្នុងនោះលោកក៏មកពិនិត្យសុខភាពជាប្រចាំផងដែរផងដែរ។
បន្ទាប់ពីដាស់តឿនឱ្យបងប្អូនថែរក្សាសុខភាព តារាកំប្លែងរូបនេះ ក៏បញ្ជាក់ថា លោកគឺតែងតែមកពិនិត្យសុខភាពរយៈពេល២ឆ្នាំជាងមកហើយ ហើយកំឡុង៤ ទៅ៥ខែ លោកតែងតែទៅពិនិត្យសុខភាពម្ដង ដែលជារឿងត្រូវតាមដានជាប្រចាំ។ លោកបានឱ្យដឹងបន្តថា មកដល់ឥឡូវលោកមានគីឡូតែជាង៦៥គីឡូក្រាមទេ ស្រកអស់ជាង១០គីឡូក្រាម ដោយសារតែមានជំ..ងឺលើ.សជា.តិខ្លា.ញ់ (ខ្លាញ់រុំបេះដូង)។
យ៉ាងណាក្រោយពីមានការតាមដានជាប្រចាំទៀងទាត់ បច្ចុប្បន្ននេះជាតិខ្លាញ់របស់លោកបានស្រកអស់ហើយ តែលោកនៅតែណែនាំបងប្អូនអ្នកគាំទ្រ ក៏ដូចជាមហាជន ឲ្យថែរក្សាសុខភាពរបស់ខ្លួន ហើយក៏ត្រូវឧស្សាហ៍មកពិនិត្យសុខភាពឱ្យបានញឹកញាប់ផង៕