សង្គម
អាម៉ាប៉ាប៉ាញ៉ូសក្រោយឃើញរូបភាពតំណាងខេត្តតាកែវ ត្រូវបានអ្នកលេងហ្វេបុកកាត់តទៅជារូបក្មេងទំ.នើ.ង រួចយកមកបង្ហោះលេងសើច នៅលើបណ្ដាញសង្គម ភ្លាមនោះ អាចារ្យធំ ក៏បានចេញមុខមកប្រតិកម្មថា កុំលេងសើចរហូតភ្លេចក្បាលខ្លួនឯង។
តាមរយៈទំព័រហ្វេបុកផ្លូវការ អាចារ្យធំ បានលើកឡើងនៅព្រលប់ថ្ងៃទី ០៨ ខែកុម្ភៈនេះថា៖ «តាកែវជាទឹកដីនគរភ្នំដេីមកំណេីតសន្តតិវង្សក្មែរបុរាណ កុំលេងសេីចរហូតភ្លេចក្បាលខ្លួនឯង!!! តាកែវប៉ុន្មានក្បាលខូច សូមមេត្តាយោគយល់ កុំត្មេះជារួមដល់តាកែវដែលមានធនធានមនុស្សល្អបរិបូរណ៍ជាច្រេីនមហិមា។ បញ្ញាវ័ន្ត បណ្ឌិត អ្នកប្រាជ្ញ ព្រឹទ្ធាចារ្យចាប៉ីបុរាណ ជាច្រេីនរូបសុទ្ធតែជាឈា.មអ្នកតាកែវ ឈា.មតែមួយ ហេតុអ្វីចាយគំនិតអវិជ្ជមាន មករិះ.គន់ជាទូទៅ? អ្នកណាខុស លុតអ្នកនោះចុះ។ អរគុណ!»
បន្ទាប់ពីឃើញអាចារ្យធំលើកឡើងបែបនេះ មានការគាំទ្រយ៉ាងច្រើន ក្នុងនោះមានអ្នកខ្លះបានលើកឡើងថា៖ «គ្រាន់តែក្មេងបាតភូមិមួយក្រុមតូចសោះ ធ្វេីឱ្យប៉ះ.ពា.ល់ដល់ឈ្មោះខេត្តទាំងមូល សុំគិតម្តងទៀត»
ការលេងសើចជ្រុលបែបនេះ បានធ្វើឡើងក្រោយពីមានក្រុមក្មេងទំ.នើ.ង កា..ប់ប្រ.ហា.រទៅលើយុវជនម្នាក់ ទាំងដែលខ្លួនមិនស្គាល់ ក្រោមហេតុផលថា ស្មានតែបក្ខពួក គូបដិបក្ខរបស់ខ្លួន ធ្វើឱ្យមហាជនអ្នកលេងបណ្ដាញសង្គមមានការហួសចិត្ត និងនឹកស្មានមិនដល់ជាច្រើន។