header ads

Sponsor

សង្គម

អាម៉ាប៉ាប៉ាញ៉ូស

មានការចាប់អារម្មណ៍ពីសំណាក់ ហ្វេន ហ្វេន ក្រោយឃើញកូនប្រុសច្បងរបស់តារាចម្រៀង ព្រាប សុវត្ថិ គឺកំលោះសង្ហា សុវត្ថិ មុន្នីវណ្ណ ត្រូវបានផលិតកម្មរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដាក់រូបភាពនៅក្នុងការឃោសនាជាមួយតារា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ចម្រៀងនៅក្នុងផលិតកម្មហ្គាឡាក់ស៊ី សម្រាប់ការប្រគំតន្រ្តីនៅក្នុងថ្ងៃទី ១៤ កុម្ភៈខាងមុខនេះ។ តាមរយៈរូបភាពឃោសនាមួយនេះ ធ្វើឱ្យមានការសន្និដ្ឋានថាកំលោះ សុវត្ថិ មុន្នីវណ្ណ នឹងក្លាយជាសមាជិកថ្មីនៅក្នុងផលិតកម្ម ហ្គាឡាក់ស៊ី។

ជឿជាក់ថាអ្នកគាំទ្រប្រាកដជាបានដឹងហើយថា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​កូនប្រុសច្បងរបស់តារាចម្រៀង ព្រាប សុវត្ថិ  សុវត្ថិ មុន្នីវណ្ណ បានប្រកាសជាចំហរថាលោកបានបញ្ចប់កិច្ចសន្យាជាមួយផលិតកម្មហង្ស មាសកាលពីចុងឆ្នាំ ២០២២ នឹងត្រៀមចេញបទចម្រៀងថ្មីៗនៅក្នុងដើមឆ្នាំ ២០២៣។

ស្ងាត់ៗកំលោះ សុវត្ថិ មុន្នីវណ្ណ ក៏បានបង្ហាញវត្តមា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ននៅក្នុងទ្រនំរួមជាមួយលោកឪពុក ដែល ធ្វើឱ្យមានការលើកឡើងថាលោកនឹងក្លាយជាតារាចម្រៀងប្រចាំផលិតកម្មនេះយ៉ាងប្រាកដបើទោះមិនទាន់មានការបញ្ជាក់ពីខាងផលិតកម្មហ្គាឡាក់ស៊ីជាសាធារណៈក៏ដោយ ។

ជាមួយនឹងការគាំទ្រពីសំណាក់ហ្វេន ហ្វេន ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ជាអ្នកគាំទ្រក៏មានការទន្ទឹងចង់ឃើញបទចម្រៀង ថ្មីៗរបស់ សុវត្ថិ មុន្នីវណ្ណ នៅក្នុងទ្រនំមួយនេះ ហើយខ្លះទៀតចង់ឃើញឪពុកកូនពួកគេចេញ បទរួមគ្នាទៀតផង ។ គេចាំបានថា សុវត្ថិ មុនីវណ្ណ និងប្អូនប្រុស​ទាំងពីរ​គឺ ​សុវត្ថិ មុនី្ននាគ និង សុវត្ថិ សិរីវុឌ្ឍ សុទ្ធតែជាតារាចម្រៀងនៅក្នុងផលិតកម្ម ហង្សមាសដូចគ្នាហើយប្រជាប្រិយ ភាពរបស់កំលោះ​ទាំង​​៣ក៏ទទួលបានការចាប់អារម្មណ៍​ខ្លាំងមិនធម្មតាដែរ។

ប៉ុន្ដែ អំឡុងឆ្នាំ ២០២០ ពេល លោកឪពុក ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ព្រាប សុវត្ថិ ចាកចេញពី​ផលិតកម្មហង្សមាស​មក​កូនៗរបស់លោក ហាក់លែងសូវលេចធ្លោដូចមុន។ ស្របចុងឆ្នាំ ២០២២ សុវត្ថិ មុន្នីវណ្ណ បានប្រកាសដើរចេញ ពីទ្រនំយក្សមួយនេះក្រោយចប់កិច្ចសន្យា​៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

@AmapapaNews

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post