សិល្បៈ
តាគល់មួយរយៈពេលនេះគេមិនដែលតារាចម្រៀងរូបស្រស់ សុខ ស្រីនាង បង្ហាញមុខនៅក្នុងការ ប្រគំតន្រ្តីតាមបណ្តារទូរទស្សន៍នានាឬតាមខេត្តដូចមិត្តរួមទ្រនំឡើយ។សូម្បីតែបណ្តាញសង្គម ក៏គេខានឃើញនាងបង្ហោះរូបភាពស្អាតៗចែករំលែកដល់ហ្វេន ហ្វេន ប្រមាណជាមួយខែ ហើយ។មានការសង្ស័យថា សុខ ស្រីនាង សំងំត្រៀមខ្លួនធ្វើជាកូនក្រមុំ ដ៏ស្រស់ស្អាត ក្រោយ ធ្លាយមូលហេតុទាំងនេះ។
សុខ ស្រីនាង ក៏ជាតារាចម្រៀងដែលមានប្រជាប្រិយភាពនឹងទទួលបានការស្រឡាញ់ចូលចិត្ត ពីសំណាក់មហាជនជាច្រើន ជាពិសេសតាមរយៈការរៀបចំខ្លួនបែបស្រគត់ស្រគំស័ក្តិសម ជាមួយនឹងរូបសម្រស់របស់នាងតែម្តង ។ មួយវិញទៀតនាងក័ជាតារាស្រីដែលកម្រនឹងពើប ប្រទះរឿងអាស្រូវណាមួយបើទោះចូលប្រឡូកសិល្បៈច្រើនឆ្នាំក្តី ។
អ្វីដែលកត់សម្គាល់ខណៈ តារាក្នុងផលិតកម្មជាច្រើនកំពុងសម្រុកកើបប្រាក់នារដូវប្រាំងតាមបណ្តារខេត្តនានានោះ តែ បើគេក្រឡេកមើលតារាចម្រៀង សុខ ស្រីនាង បែរជាស្ងប់ស្ងាត់សូម្បីសកម្មភាពនៅក្នុង បណ្តាញសង្គមក៏គេខកខានឃើញនាងបង្ហោះប្រមាណជាមួយខែហើយ ។
រូបភាពដែលតារាចម្រៀងសម្បុរស្រអែមស្រស់រូបនេះបង្ហោះនាពេលចុងក្រោយនោះគឺក្នុងឈុតសម្លៀកបំពាក់រ៉ូបសដែលមើលទៅពិតជាគូរឱ្យស្រឡាញ់ជាខ្លាំងហើយថ្មីៗនេះមានការ លើកឡើងពីសំណាក់ហ្វេសប៊ុកមួយបានព្រលយថា«រូបថតមួយនេះមិនចាំបាច់សរសេរថាជាថ្ងៃអ្វីដឹងត្រឹមតែជាថ្ងៃល្អទៅបានហើយ»។
សារខ្លីមួយនេះអាចឱ្យគេសន្និដ្ឋានថា សុខ ស្រីនាង កំពុងត្រៀមខ្លួនធ្វើជាកូនក្រមុំដ៏ស្រស់ស្អាតនៅក្នុងថ្ងៃពិសេស។ តែក៏មានហ្វេនៗខ្លះទៀតបែរ ជាគិតថា សុខ ស្រីនាង អាចសំងំរៀបការតាមបែបសាមញ្ញរួចហើយព្រោះនាងជាតារាស្រី ដែលមិនចូលចិត្តបើកបង្ហាញជីវិតឯកជនជាសាធារណៈ ។បើជាការពិតនោះ ហ្វេន ហ្វេន ជា ច្រើនបានសម្តែងការរីករាយព្រោះតារាចម្រៀង សុខ ស្រីនាងអាចរកឃើញដៃគូជីវិតថ្មីក្រោយ ស្ពាយងារជាអ្នកមេម៉ាយមិនតិចជាង ១០ឆ្នាំនោះ៕