
សិល្បៈ
នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ នេះមុនទិវាក្ដីស្រលាញ់មួយថ្ងៃ ក្រុមគ្រួសារលោកគ្រូ អេ ភូថង ក៏ដូចជា សមាជិកក្លិបប្រដាល់គុនខ្មែរ អេ ភូងថង រួមទាំង ធឿន ធារ៉ាផងដែរ បានធ្វើដំណើរ និងយកខ្សែក្រវាត់ មកសួរសុខទុក្ខ លោកគ្រូ តាធំ នៅខេត្តកោះកុង។
ឯកឧត្តមព្រឹទ្ធាចារ្យយុទ្ធ ភូថង រដ្ឋលេខាធិការក្រសួងកសិកម្ម ដែលជាអតីតអភិបាលខេត្តកោះកុង បានផ្ដល់ឱវាទល្អៗជាច្រើនដល់កីឡាករជំនាន់ក្រោយ ដោយឯកឧត្តមរំលេចឡើងថា «អលង្ការរបស់មនុស្សល្អ គឺគ្រឿងលម្អមនុស្សល្អ មិនមែនលើមាស ពេជ្រ ឬឋានៈបុណ្យស័ក្តិទេ គឺឋិតនៅលើអំពើល្អ និងភាពកត្តញ្ញូតាធម៌ ការដឹងគុណ»។
ព្រឹទ្ធាចារ្យបញ្ជាក់បន្ថែមថា៖ «ការហាត់គុនខ្មែរ ហាត់មកដើម្បីអី គឺហាត់មកដើម្បីការពារជាតិយើង ដឹងគុណជាតិ ដឹងគុណសាសនា ដឹងគុណព្រះមហាក្សត្រ គុណឪពុកម្ដាយ... ហើយការដឹងគុណចំពោះបុព្វការីជន ចំពោះអ្នកដែលបានជួយយើង គឺជាចរិតបោះខ្មែរដែលជាអ្នកកាត់ព្រះពុទ្ធសាសនា ដែលក្មួយៗទាំងអស់ត្រូវប្រកាន់ខ្ចប់ កុំភ្លេចឱ្យសោះ តែយើងភ្លេច គឺបាត់លក្ខណៈជាមនុស្សល្អហើយ ទោះមានខ្សែក្រវ៉ាត់នេះប៉ុន្មានក៏ដោយ តែអ្នករមិលគុណគឺចប់ហើយ»។ សូមស្ដាប់ឱវាទល្អៗពីព្រឹទ្ធាចារ្យខាងក្រោមនេះ៖





