សង្គម
អាម៉ាប៉ាប៉ាញ៉ូសរហូតមកដល់ពេលនេះជីវិតគ្រួសាររបស់តារាសម្តែងរូបស្រស់ នៅ សូនីតា និង ឯកឧត្តម ទិត ថាវរិទ្ធ ហាក់មិនមានសញ្ញាណាមួយថាពួកគេបានវិលមករួម ស្នេហ៍ដូចមុនឡើយ ។ ខណៈថ្មីៗនេះនៅក្នុងឱកាសខួបកំណើតឯកឧត្តម ទិត្យ ថាវរិទ្ធ ជាស្វាមីគេមិនបានឃើញវត្តមាន នៅ សូនីតា រៀបចំកម្មវិធី Surprise ដូចឆ្នាំមុនឡើយ។
គេចាំបានថាកាលពីឆ្នាំមុនៗកន្លងទៅ នៅ សូនីតា បានរៀបចំពិធីខួបកំណើត និងជូនពរដល់ស្វាមីយ៉ាងផ្អែមល្ហែមនៅក្នុងថ្ងៃពិសេសនេះមើលទៅពិតជាមានភាពកក់ក្តៅនិងពោរពេញទៅដោយក្តីសុខជាខ្លាំង ។ ប៉ុន្តែសម្រាប់ខួបកំណើត ក្នុងឆ្នាំនេះរបស់ស្វាមីគេមិនបានឃើញ នៅ សូនីតា ជូនពរដូចឆ្នាំកន្លងៗឡើ យ។
ផ្ទុយទៅវិញគេបែរជាឃើញអ្នករួមការងារ Surprise ខួបកំណើតឯក ឧត្តម ទិត ថាវិរិទ្ធ ខណៈភរិយា នៅ សូនីតា ធ្វើព្រងើយមិនមានពាក្យអ្វីជូន ពរដល់ស្វាមីនៅតាមបណ្តាញសង្គមសម្រាប់ថ្ងៃពិសេសនេះឡើយ។ប៉ុន្តែ ឯកឧត្តម ទិត ថាវរិទ្ធ បានបង្ហាញរូបភាពជាមួយកូនប្រុសតែមួយ អូន សង្ក្រាន្ត និងនំខួបកំណើតរួមទាំងសារខ្លីថា«អរគុណម្ចាស់នំទាំងពីរ»។
មួយរយៈចុងក្រោយនេះគេសង្កេតឃើញថា នៅ សូនីតា មិនបានបង្ហាញ អារម្មណ៍សេធនៅតាមបណ្តាញសង្គមនោះឡើយ ។ ពោលអ្នកនាងងាក មកចំណាយពេលវេលាជាមួយមិត្តភក្តិឡើងវិញ ។ មួយវិញទៀត នៅ សូនីតា ក៏បានវិលមកបង្ហាញសកម្មភាពថ្មីៗនៅក្នុងសិល្បៈជាហូរហែរ ៕