សិល្បៈ
តាគល់បន្ទាប់ពីស្នាក់នៅក្នុងស្រុកខ្មែរអស់រយៈពេលប្រមាណជិតមួយឆ្នាំពេលនេះស្វាមីតារាសម្តែងរូបស្រស់ ទេព កញ្ញា បានធ្វើដំណើរត្រឡប់ទៅសហរដ្ឋអាមេរិក វិញកាលពីថ្ងៃទី ១៥ម្សិលមិញនេះក្រោមការជូនដំណើរពីសំណាក់ ទេព កញ្ញា ជាភរិយាទាំងអាល័យ។
ចាប់់តាំងពីភ្ជាប់ពាក្យនិងសម្រាលកូនមកតារាសម្តែងសាច់សខ្ចី ទេព កញ្ញា មិនមានសកម្មភាពនៅក្នុងការងារសិល្បៈដូចមុនឡើយ ដោយនាងចំណាយ ពេលវេលាមើលថែទាំកូនស្រីដែលនៅតូច នៅឡើយ ។ មិនតែប៉ុណ្ណាះសព្វថ្ងៃ ស្រីស្អាតរូបនេះក៏បានងាកមកលក់ផលិតផលតាមអនឡាញផងដែរ ។
អ្វីដែល កត់សម្គាល់់ក្រោយពីបានរួមរស់ជាមួយស្វាមីប្រមាណជាជិតមួយឆ្នាំពេលនេះលោកក៏បានធ្វើដំណើរត្រឡប់ទៅសហរដ្ឋអាមេរិកវិញដែលធ្វើឱ្យ ទេព កញ្ញា និងកូនស្រីជូនដំណើរស្វាមីទាំងអាលោះអាល័យ ។ ក្រៅពីសម្តែងក្តីនឹករឮក ចំពោះសា្វមីតារាសម្តែងសាច់សខ្ចីរូបនេះបានជូនពរឱ្យស្វាមីធ្វើដំណើរដោយសុខសុវត្ថិភាពក្នុងការត្រឡប់ទៅសហរដ្ឋអាមេរិកវិញ ។
ក្នុងនោះដែរ ទេព កញ្ញា មិនទាន់បញ្ជាក់ថានឹងចាកចេញទៅរួមរស់ជាមួយស្វាមី ឯទឹកដីអាមេរិកនៅពេលណាឡើយ ។ ខណៈក្រោយភ្ជាប់ពាក្យកាលពីអំឡុងខែ មីនាឆ្នាំ ២០២២កន្លងទៅ ស្រីស្រស់រូបនេះធ្លាប់បញ្ជាក់ថាកំពុងរៀបចំ សំណុំ ឯកសារដើម្បីចាកចេញទៅរស់នៅជាមួយស្វាមីឯទឹកដីក្រៅប្រទេស៕