header ads

Sponsor

សង្គម

អាម៉ាប៉ាប៉ាញ៉ូស

មិនចាញ់មិត្តភក្តិរួមអាជីពប៉ុន្មានឡើយនៅក្នុងឱកាសទិវានៃក្តីស្រឡាញ់ ១៤ កុម្ភៈ កន្លងផុតទៅថ្មីៗនេះតារាសម្តែងវ័យក្មេង រចនា រ៉ាវ៉ាឌី បានបង្ហាញនូវកាដូ ដែលរួមមានបាច់ផ្កាកូលាបក្រហមនិងនាឡិកាម៉ាករ៉ូឡិច Rolex ដ៏ស្រស់ស្អាត ដែលមានតម្លៃគួរសម។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ប៉ុន្តែយ៉ាងណាតារាសម្តែងរូបរាងខ្ពស់ស្រឡះម្នាក់នេះ មិនបានបង្ហាញមុខមាត់ម្ចាស់អំណោយថាជាគូស្នេហ៍ឬនរណាឡើយ ។

មានការចាប់អារម្មណ៍ជាខ្លាំងក្រោយឃើញតារាសម្តែងសម្បុរស្រអែមស្រស់ រចនា រ៉ាវ៉ាឌី បានបង្ហាញកាដូយ៉ាងស្រស់ស្អាតនៅក្នុងថ្ងៃនៃក្តីស្រឡាញ់ដែល នាងទទួលបានមានដូចជាផ្កាកូលាបក្រហមមួយបាច់រួមនឹងនាឡិកាដៃម៉ាក Rolex ថែមទៀតផង ។ ជាមួយកាដូដ៏ស្រស់ស្អាតនេះ រចនា រ៉ាវ៉ាឌី បាន ភ្ជាប់សារខ្លីដែលមានអត្ថន័យយ៉ាងផ្អែមល្ហែមថា«អរគុណចំពោះក្ដីស្រលាញ់ដែលមិនដែលប្រែប្រួលគឺជាក្តីស្រឡាញ់ដ៏ធំធេងបំផុត happy valentine day»។ ក្នុងនោះ រចនា រ៉ាវ៉ាឌី មិនបានបញ្ជាក់ថាម្ចាស់កាដូពិសេសនេះជារបស់នរណា ឡើយ តែយ៉ា មានការលើកឡើងពីសំណាក់អ្នកលេងបណ្តាញសង្គមថាម្ចាស់ វត្ថុអនុស្សាវរីយ៍នេះគ្មាន នរណាក្រៅពីគូស្នេហ៍របស់ស្រីស្អាតម្នាក់នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ឡើយ ។

ជាមួយនឹងសម្រស់ស្រស់ផូរផង់បែបធម្មជាតិ រចនា រ៉ាវ៉ាឌី ក៏ជាសិល្បការិនីដែល មានប្រជាប្រិយភាពនៅក្នុងសង្គមសិល្បៈពោលនាងលេចមុខនៅក្នុងវីដេអូជាច្រើនមិនថារឿងភាគទូរទស្សន៍ឬរឿងដុំឡើយហើយភាគច្រើននាងគ្រងតំណែងជាតួឯក ។ មិនតែប៉ុណ្ណាះតារាវ័យ ២០ឆ្នាំស្តើងរូបនេះក៏មានទីផ្សារថតផ្សាយ ពាណិជ្ជកម្មបានជាច្រើនទៀតផង ។ សម្រស់និងប្រជាប្រិយភាពរបស់ រចនា រ៉ាវ៉ាឌី បានធ្វើឱ្យបុរសមិនតិចទេលង់ស្នេហ៍ តែយ៉ាងណាគេចាប់អារម្មណ៍ឃើញ រចនា រ៉ាវ៉ាឌី មានទំនាក់ទំនងយ៉ាងស្និទ្ធស្នាលជាមួ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​យតារាសម្តែងប្រុសរូបសង្ហា លោក ព្រីន ជាពិសេស ។

បើទោះតារាទាំងពីរមិនទាន់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ប្រកាសឱ្យបានច្បាស់លាស់ពីទំនាក់ទំនងរបស់ពួកគេក៏ពិតមែន តែមហាជនសុទ្ធតែគាំទ្រចង់ឱ្យ រចនា រ៉ាវ៉ាឌី និង លោក ព្រីន ក្លាយជាគូស្នេហ៍ពិតប្រាកដព្រោះពួកគេស័ក្តិសមគ្នាទាំងរូបសម្រស់ និងអាយុ ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

@AmapapaNews

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post