
សង្គម
រតនគិរី៖ លោកឧត្តមសេនីយ៍ត្រី នូវ ដារ៉ា ស្នងការរងទទួលផែនប្រ ឆាំ ងប ទល្មើ សសេដ្ឋកិច្ច បានដឹកនាំកម្លាំងក្រោមឱវាទ សហការជាមួយកម្លាំងអន្តរាគមន៍ពិសេស ចុះប ង្ក្រា បការផលិតទឹកឃ្មុំក្លែ ងក្លា យ នៅចំណុចផ្ទះសំណាក់មិត្តភាពសំណាងល្អ ស្ថិតក្នុងភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគីរី កាលពីដេីមសប្តាហ៍នេះ។
បើយោងតាមរបាយការណ៍ បានឱ្យដឹងថា ក្នុងប្រតិបត្តិការប ង្ក្រា បករណីនេះដឹកនាំផ្ទាល់ដោយ លោក ងិន ពេជ្រ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តរតនគិរី លោកឧត្តមសេនីយ៍ត្រី នូវ ដារ៉ា ក្រោមកិច្ចចង្អុលដឹកនាំរបស់លោកឧត្តមសេនីយ៍ត្រី អ៊ុង សុភាព ស្នងការនគរបាលខេត្ត កម្លាំងជំ នា ញប ង្ក្រា បករណីនេះដោយឃា ត់ខ្លួនជ នស ង្ស័ យបានចំនួន ១៥នាក់ និងដ ក រ ហូ តវត្ថុតាងមួយចំនួន ដូចជា ម៉ូតូចំនួន ១៥គ្រឿង, ទឹកឃ្មុំផលិតរួចប្រមាណ ២០០លីត្រ, វត្ថុធាតុដើមសម្រាប់ការផលិតមួយចំនួនទៀត។
បច្ចុប្បន្នជ នស ង្ស័ យ រួមនឹងវ ត្ថុតា ង បានឃា...ត់ខ្លួន និងរក្សាទុកនៅការិយាល័យប្រ ឆាំ ងប ទល្មើ សសេដ្ឋកិច្ច ដើម្បីចាត់ការទៅតាមនីតិវិធី៕
ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តរតនគិរី








