សិល្បៈ
តាគល់ដ្បិតពោះខ្ទាតធំទៅហើយក្តី តែតារាចម្រៀងប្រចាំផលិតកម្មសាន់ដេ វីរៈ និច្ច នៅតែមាន សុខភាពល្អប្រសើរដែលជារឿយៗគេបានឃើញនាង និងស្វាមីដើរកម្សាន្តនៅតាមតំបន់ រមណីយដ្ឋាននានាហើយនៅក្នុងថ្ងៃនេះគេក៏បានឃើញនាងបង្ហាញរូបភាពស្ថិតនៅប្រទេសកូរ៉េទៀតផង ។
ជាមួយនឹងរូបភាពជាច្រើនសន្លឹកយ៉ាងស្រស់ស្អាតនៅទឹកដីប្រទេសកូរ៉េខាងត្បូង វីរៈ និច្ច បាន ភ្ជាប់សារខ្លីដែលមានអត្ថន័យថា«ម៉ាក់ដើររលេងមែនតែម៉ាក់មើលថែកូនណាស់»។ ការលើកឡើង របស់អ្នកម្តាយថ្មីថ្មោងរូបនេះបានធ្វើឱ្យអ្នកគាំទ្រមានការចាប់អារម្មណ៍និងចូលរួមខមិនមតិសរសើរពីរូបសម្រស់និងការតុបតែងខ្លួនរបស់នាង ហើយខ្លះក៏បានជូនពរឱ្យដំណើរកម្សាន្តរបស់តារាចម្រៀងប្រចាំផលិត កម្មសាន់ដេរូបនេះមាន សុវត្ថិភាពនិងមានសុខភាពល្អទាំងម្តាយនិងទារកក្នុងផ្ទៃទៀតផង ។
វីរៈ និច្ច ក៏ជាតារាស្រីមួយរូបដែលមានសំណាងព្រោះក្រោយពីរៀបការជាមួយស្វាមីជាអ្នករកស៊ី ដែល មានវ័យស្របាលៗគ្នានាងទទួលបានការស្រឡាញ់និងយល់ចិត្តពីសំណាក់ស្វាមីជាខ្លាំងដែលគេតែង ឃើញ នាងចែករំលែករូបភាពយ៉ាងផ្អែមល្ហែមនៅក្នុងជីវិតឯកជនតាមបណ្តាញសង្គម។ថ្មីៗនេះទៀតសោតតារាចម្រៀងរូបនេះក៏ត្រៀមខ្លួននឹងសម្រាលកូនប្រុសក្រោយពីបាត់បង់កូនដំបូងជាកូនភ្លោះកាលពីប៉ុន្មានខែមុន ។
ក្រៅពីអាជីពចម្រៀង វីរៈ និច្ច ក៏មានមុខរបរបន្ទាប់បន្សំផ្ទាល់ខ្លួនមិនចាញ់តារារៀមច្បងដទៃប៉ុន្មាន ឡើយ៕