សិល្បៈ
តាគល់ថន លក្ខិណា ត្រូវបានគេចាត់ទុកជាពិធីការិនីមួយរូបដែលមានហាងឆេងការងាររីកទូលាយ ព្រោះប៉ុន្មានឆ្នាំចុងក្រោយនេះនាងក្តោបបានការងារធំៗទាំងនៅក្នុងកម្មវិធីប្រគំតន្រី្ត និងកម្មវិធី ប្រលងចម្រៀងលំដាប់អន្តរជាតិនៅក្នុងស្ថានីយទូរទស្សន៍ហង្សមាស ។
ថ្មីៗនេះពិធីការិនីដែល មានដើមកំណើតនៅខេត្តកោះកុងរូបនេះកាន់តែធ្វើឱ្យអ្នកគាំទ្រចាប់អារម្មណ៍ក្រោយនាងបានលេចមុខនៅក្នុងការសម្តែងរឿងនៅទូរទស្សន៍ហង្សមាសក្នុងតំណែងជាតួស្រីក្រោយអវត្តមាន ពីការសម្តែងច្រើនឆ្នាំ ។
តាមរយៈTrailerខ្លីនៅក្នុងខ្សែភាពយន្តថ្មីមួយរបស់ទូរទស្សន៍ហង្សមាសបានដែលមានចំណង ជើងថា «ងារជាប្រពន្ធ»ដែលមាន ថន លក្ខិណា ជាតួស្រីនោះគេចាប់អារម្មណ៍ឃើញមានអ្នក គាំទ្ររបស់នាងបានបង្ហាញអារម្មណ៍រីករាយដោយឃើញវត្តមានរបស់ពិធីការិនីរូបនេះវិលមក ជាប់អាជីពសម្តែងជាថ្មីក្រោយអាក់ខានច្រើនឆ្នាំ ។
គេរំពឹងថាក្រោយរឿងភាគនេះចាក់បញ្ចាំង ប្រជាប្រិយភាពរបស់ ថន លក្ខិណា កាន់តែមានសន្ទុះថែមមួយកម្រិតទៀត ។ មានការលាន់ មាត់សរសើរថាច្រើនឆ្នាំមកនេះ ថន លក្ខិណា កាន់តែមានភាពស្ទាត់ជំនាញនៅក្នុងអាជីពជា ពិធីការិនីមិនចាញ់តារាជើងចាសរៀមច្បងនោះទេ ។
ខណៈការងារកាន់តែរលូនហើយវ័យកាន់តែវិវត្តទៅមុខក្តី តែពិធីការិនី ថន លក្ខិណា នៅតែ លាក់បាំងពីជីវិតឯកជន ជាពិសេសស្នេហាតែម្តង ។ មានការបង្ហើបពីសំណាក់អ្នកសិល្បៈថា ពិធីការិនី ថន លក្ខិណា មានមិត្តប្រុសហើយគ្រាន់តែនាងចង់Private ព្រោះមិនចង់ឱ្យប្រជា ប្រិយភាពធ្លាក់ចុះដោយសារពេលនេះនាងកំពុងមានសន្ទុះការងារខ្លាំងមិនធម្មតាដែរ។
គេចាំ បានថាមុនក្លាយជាពិធីការិនីដែលមានឈ្មោះបោះសំឡេងបែបនេះ ថន លក្ខិណា ក៏ធ្លាប់លេច មុខនៅក្នុងការសម្តែងរឿង បង្ហាញម៉ូដ និងចម្រៀងខារ៉ាអូខេជាច្រើនផងដែរ៕