សិល្បៈ
តាគល់(សៀមរាប)៖ នាព្រឹកថ្ងៃអាទិត្យ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីលានមុខប្រាសាទបាពូន មានរៀបចំពិធីក្រុងពាលីបើកកាដ្ឋានសាងសង់ជាផ្លូវការសម្រាប់គម្រោង(ភូមិខ្ញុំ) ក្រោមអធិបតីភាពឯកឧត្តម សុខ សង្វារ សមាជិកគណៈកម្មការកណ្តាល ស.ស.យ.ក និងជាប្រធានក្រុមការងារគម្រោងភូមិខ្ញុំ ក្នុងព្រឹត្តិការណ៍អង្គរសង្គ្រានឆ្នាំ២០២៣ ដោយមានមានការចូលរួមពី ឯកឧត្ដម លោកជំទាវ លោក លោកស្រី បងប្អូនវិស្វករ ប្រមាណ៦០នាក់។
សូមបញ្ចាក់ដែរថា គម្រោង(ភូមិខ្ញុំ) នឹងត្រូវបើកបង្ហាញខ្លួនទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិអោយចូលទស្សនានៅថ្ងៃចូលឆ្នាំថ្មី ទី១៤-១៥-១៦ ខែមេសា នាពេលខាងមុខនេះ ហើយឆ្នាំនេះក៏ជាខួបទី១០ឆ្នាំ នៃការរៀបចំព្រឹត្តិការណ៍អង្គរសង្គ្រាន្តផងដែរ។
ឯកឧត្ដម សុខ សង្វារ ប្រធានគម្រោងភូមិខ្ញុំភូមិសុខសាន្តបានបញ្ជាក់ឲ្យដឹងថា ឆ្នាំនេះភូមិខ្ញុំគ្រោងរៀបចំអោយមានទស្សនីយភាពធំៗដូចជា៖
- ផ្ទះមរតកដូនតា
- ផ្ទះនំខ្មែរ
- សាលាឆទាន
- ផ្សារខ្មែរ
- ឆាកធំ
- រោង DJ
- វត្ថុយក្ស
- ផ្សារសិប្បកម្ម
- ផ្ទះសេដ្ឋី
ឯកឧត្ដមប្រធានគម្រាងបានមានប្រសាសន៍បន្តទៀតថា ឆ្លងតាមរយៈការដាក់បង្ហាញនូវគម្រោងធំៗខាងលើនេះត្រូវបានជួយលើកតម្កើនដល់វប្បធម៌ខ្មែរ ជាពិសេសជួយដល់សេដ្ឋកិច្ចបងប្អូនដែលរស់នៅខេត្តសៀមរាបផងដែរ មិនត្រឹមតែប៉ុណ្ណោះជួយថែរក្សាទំនៀមទម្លាប់ខ្មែរយើង និងផ្តល់អោយមហាគ្រួសារខ្មែរទាំងមូលក្នុងឱកាសចូលឆ្នាំបានជួបជុំគ្នា សប្បាយជាមួយភ្ញៀវទេសចរជាតិ និងអន្តរជាតិ។
ក្នុងនោះដែរឯកឧត្ដមប្រធានក្រុមការងារ បានកោតសរសើរដល់ក្រុមការងារកាន់គម្រោងនីមួយៗនៅក្នុងភូមិខ្ញុំ ហើយឯកឧត្តមបានចុះមើលទីតាំងជាក់ស្តែងបន្ថែមទៀត ធ្វើយ៉ាងណាជម្រុញការសាងសង់ឱ្យទាន់មុនថ្ងៃព្រឹត្តិការណ៍មកដល់ ដើម្បីត្រៀមទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនានៅក្នុងតំបន់អង្គរជាពិសេសទស្សនាខេត្តសៀមរាបទាំងមូល៕