សង្គម
អាម៉ាប៉ាប៉ាញ៉ូសដោះដែកពត់ធ្មេញភ្លាមតារាសម្តែង ពៅ លីដា បានបង្ហាញវត្តមានជាលើកដំបូងនៅក្នុងការ សម្តែង MV របស់ផលិតកម្មហង្សមាសក្រោយបាត់មុខអស់រយៈពេលពីរឆ្នាំ ។ អ្វីដែគួរឱ្យចាប់ អារម្មណ៍លេចមុខជាថ្មី ពៅ លីដា កាន់តែមានសម្រស់ផូរផង់ហើយទម្រង់មុខទៀតសោតក៏ ប្រែប្រួលប្លែកពីមុនទៀតផង។
ពៅ លីដា បានបង្ហាញមុខជាលើកដំបូងនៅក្នុងបទចម្រៀងដែលកំពុងទទួលបានការចាប់ អារម្មណ៍ពីសំណាក់មហាជនគឺបទដែលមានចំណងជើងថា«ប្ដីខ្ញុំហៅគេប្ដី»ដែលជាសំនៀងរបស់តារាចម្រៀង ចំរើន សុភ័ក្រ្ត។ក្នុងនោះក៏មានអ្នកគាំទ្រជាច្រើនបានសម្តែងការរីករាយក្រោយ ឃើញវត្តមានរបស់តារាសម្តែង ពៅ លីដា វិលមកកាន់អាជីពមួយនេះវិញក្រោយអាក់ខាន ប្រមាណជាពីរឆ្នាំ ។
ពៅ លីដា ក៏បានទម្លាយពីមូលហេតុដែលនាងបាត់មុខពីអាជីពសិល្បៈ ដោយសារនាងពត់តម្រង់ធេ្មញទើបមិនចង់ទទួលការងារសម្តែង តែយ៉ាងណាពេលនេះនាង ចាប់ផ្តើមទទួលការងារហើយមិនថាការសម្តែងរឿង ថតMV ឬ ស្ប៉តពាណិជ្ជកម្មឡើយ។
ពៅ លីដា ក៏ធ្លាប់ជាតារាសម្តែងលំដាប់ជួរមុខម្នាក់ដែរ តែប៉ុន្មានឆ្នាំចុងក្រោយនេះនាងហាក់ មិនសូវខ្វល់ខ្វាយពីការងារសម្តែងនេះឡើយ ខណៈនាងក៏កាន់តែមានជីវភាពធូរធារខ្លាំងជាង មុន។ អ្វីដែលប្លែកក្រោយពត់តម្រង់ធ្មេញសម្រស់របស់ ពៅ លីដា ក៏កាន់តែទាក់ទាញស្អាត ប្លែកជាងមុនដែលធ្វើឱ្យនាងកាន់តែមានភាពជឿជាក់ ។
រហូតមកដល់ពេលនេះ ពៅ លីដា នៅតែបន្តរស់នៅក្នុងជីវិតនៅលីវដោយមិនខ្វល់ខ្វាយរឿងរៀបការឬបង្ហាញមុខដៃគូឡើយ ខណៈទៅណាមកណាភាគច្រើន ពៅ លីដា រួមដំណើរជាមួយប្អូនប្រុសលោក ពៅ ពិសិដ្ឋ ប៉ុណ្ណាះ៕