
សិល្បៈ
ខេត្តតាកែវ, ថ្ងៃចន្ទ ទី២០ កុម្ភ: ២០២៣ តាមរយៈទំព័រហ្វេបុកផ្លូវការរបស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងឱ្យដឹងថា៖ «ខ្ញុំនៅចាំបានថានៅក្នុងទសវត្សរ៍ទី៨០ និងដើមទសវត្សរ៍ទី៩០ សម្ភារៈប្រើប្រាស់ស្ទើរតែទាំងអស់ រួមទាំងគ្រឿងឧបភោគបរិភោគមួយភាគធំ ដូចជាភេសជ្ជៈ គឺជាផលិតផលនាំចូលពីបរទេស ដោយសារយើងមិនមានលទ្ធភាពផលិតនៅក្នុងប្រទេសទេនៅពេលនោះ។»
ឯកឧត្តមបណ្ឌិត បានគូសបញ្ជាក់បន្ថែមថា៖ «ប៉ុន្តែបច្ចុប្បន្ននេះកម្ពុជាយើងបានអភិវឌ្ឍសមត្ថភាពក្នុងការផលិតនិងតម្លើងនូវផលិតផលជាច្រើននៅក្នុងប្រទេស ដើម្បីផ្គត់ផ្គង់តម្រូវការក្នុងស្រុក ព្រមទាំងនាំចេញទៅក្រៅប្រទេសទៀតផង ដូចជាគ្រឿងឧបភោគបរិភោគ សម្លៀកបំពាក់ ស្បែកជើង កាបូបនិងវ៉ាលិស គ្រឿងសង្ហារឹម គ្រឿងឧបករណ៍សម្ភារៈអគ្គិសនី កង់ ម៉ូតូ រថយន្ត ។ល។ នេះជាមោទនភាពពិតៗរបស់កម្ពុជាដែលអភិវឌ្ឍក្រោមម្លប់នៃសុខសន្តិភាព។»
ពិធីសម្ពោធជាផ្លូវការក្រុមហ៊ុន ម៉េកូ អ៉ិនថេលីជេន (ខេមបូឌា) ឯ.ក ដែលជាក្រុមហ៊ុនផលិតអំពូលអគ្គិសនីសម្រាប់នាំចេញទៅសហរដ្ឋអាមេរិកនិងកាណាដា ដែលមានទីតាំងស្ថិតនៅ ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ។
ក្នុងឱកាសនេះមានបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ បានបង្ហាញនូវក្ដីស្រលាញ់ចំពោះឯកឧត្តម ដោយចូលមកថតស៊ែលហ្វី ជាមួយនឹងទឹកមុខញញឹមពព្រាយ តែក្នុងនោះមានបុរសម្នាក់បានសម្ដែងការចងចាំមួយផ្សេងទៀត ដោយប្លែកពីគេបន្តិច មិនមែនសុំថតរូប ស៊ែលហ្វីទេ គឺថាសុំឯកឧត្តមបណ្ឌិត ចុះហត្ថលេខាលេីអាវគាត់តែម្តង៕
























