សិល្បៈ
តាគល់តារាចម្រៀង មាស សុខសោភា ហាក់មិនខ្វល់ចំពោះការរិះ.គន់របស់មហាទើស ម៉ៃ សុគន្ធ ឡើយ ។ប៉ុន្តែយ៉ាងណាគេបានឃើញអ្នកសិល្បៈមួយចំនួនបាន ចេញមុខវា.យប្រ.ហារទៅលើ លោក ម៉ៃ សុគន្ធ ជាបន្តបន្ទាប់ក្នុងរឿងរបស់តារាចម្រៀង មាស សុខសោភា ។
ក្រោយពីបានឃើញក្មេងស្រីជិះម៉ូតូតាមដងផ្លូវពា.ក់តែអា.វទ្រ.នា.ប់យ៉ាងក្លា.ហា.នផ្ទុះពេញបណ្តាញសង្គមភ្លាមនោះគេបានឃើញលោក ម៉ៃ សុគន្ធ បានរិះ.គន់ចំៗទៅ លើតារាចម្រៀង មាស សុខសោភា ដែលនិយមលេងស្ទីលស្លៀ.កសិ.ចស៊ីដូច្នេះ ទើបហ្វេន ហ្វេនស្លៀកតាម។
ជាមួយ នឹងការរិះ.គន់របស់កំពូលទើស ម៉ៃ សុគន្ធ គេមិនបានឃើញតារាចម្រៀង មាស សុខ សោភា ឆ្លើយតបឡើយ ។ ប៉ុន្តែគេបានឃើញតារាស្រីមួយចំនួនបាន ចេញមក បញ្ចេញមតិ ក្នុងចំណោ មអ្នកលេងបណ្តាញសង្គម។
ក្នុងនោះតារា ចម្រៀង កែវ សុបញ្ញា បាននិយាយ ថា«បារមីផ្លូវ ក្នុងអត់អីធ្វើមកទើ.សគេ ទៀតហើយ»។ ដោយឡែក ញឹម ចាន់ថន បានខមិនថា « ផ្លូវក្នុង ចូលមកទើស ហើយ»ងាកមក យ៉េ យ៉េ ឯណេះវិញក៏ឆ្លើយ ទៅលោក ម៉ៃ សុគន្ធ ថា« ២០២៣ ហើយបងរៀនមើលគេជិតខាងយើងផងគេដល់ណាហើយល្មមអើតកចេញពីអណ្តូងហើយគេដល់ណាណីហើយអែងនៅមិនទាន់ងើបពីដំណេកទេបានបារមីឱ្យComment»។
ភរិយារបស់អតីតតារាសម្តែងលោក ស៊ុក សុភា អ្នកនាង សារីណា ដែលកំពុងរស់នៅអូស្រ្តាលី ក៏បានចេញមកនិយាយថា«ក្នុងនាមជាស្រីដូចគ្នា បងសុំប្រាប់អូន១ណាពៅព្រលឹង តែកុំខឹង នឹងបងណា អូនគួរយល់ពីបងហើយ។ បើបងឃើញយ៉ាងនេះ បងសរសើរវិញទេ សរសើរត្រង់ ណា? សរសើរត្រង់ថាក៏ព្រោះតែចាស់រស្សាហើយអាមានប្ដីហើយ តែនៅអាចរក្សាររាងបាន ថតចេញមកគឺនៅឃើញសាកសម ស្អាតយើងគួរសរសើរគេ ។
សម្រាប់ស្រុកគេ បើតារាជួរមុខអញ្ចឹងកាន់តែ s.e.x.y ហើយថតមកសាកសមអញ្ចឹង គឺគេ សរសើរណាស់ តែបើថា មិនមែនក្មេងស្ទាវហើយមានប្ដីទៀត ខំស្លៀកអញ្ចឹង ចេញមកក្រម៉េប ក្រម៉ាប់ សាច់ជ្រូកបីជាន់អី អូនរិះ.គន់បងនឹងលើកស្ទួយ ចឹងអូនយកពាក្យបងទៅពិចារណា តិចមើលណាពៅព្រលឹង បងគិតថា ឈុតនេះជាឈុតសាកសមនឹងរាងអាភាហើយ អ្នកខ្លះ ចង់ស្លៀកពាក់អញ្ចឹង បងជឿថាស្លៀកមិនបានផង ហើយឃើញអូនផុសអញ្ចឹងនៅមានអ្នក នោះ ចូលមកសើចគេទៀត ហួសចិត្ត ចាំណាអូន អ្នកខ្លះស្លៀកពាក់ជិតល្អស្អាត តែច.រិ.ក ធូរថ្លៃជាងលុយ ១០០រៀលទៀត ហើយជំ.ពា.ក់គេជុំទិស»។
តបជាមួយភរិយាអតីតតារាសម្តែង ស៊ុក សុភា លោក ម៉ៃ សុគន្ធ និយាយថាវាលើសពេកសម្រាប់សង្គមខ្មែរ ខ្មែរមានវប្បធម៌អរិយធម៌មិនមែនពួកអឺរ៉ុបទេ៕