សិល្បៈ
តាគល់មានការចាប់អារម្មណ៍ជាខ្លាំងក្រោយពីបានឃើញអតីតម្ចាស់ពាន Cambodia Got Talent យឿន ពិសី បានបង្ហាញការរីករាយជាខ្លាំងដោយភរិយារបសលោកកំពុងពពោះសមាជិក ទីពីរ ជាកូនស្រីប្រមាណជាងបីខែតាមការចង់បានរបស់លោក និងភរិយា ។
ជាមួយនឹងរូបភាពយ៉ាងផ្អែមល្ហែមពីរនាក់ភរិយារួមនឹងលទ្ធផលអេកូដែលបញ្ជាក់ថាភរិយាកំពុងមានទម្ងន់នោះ យឿន ពិសី បាននិយាយថា«ស្វាគមន៍សមាជិកថ្មី ( ពិសី ពេជ្រនារី ) មកកាន់ គ្រួសាររបស់ប៉ាម៉ាក់ជួបគ្នានៅចុងខែ មិថុនា ឆ្នាំ ២០២៣ នេះណាកូនសម្លាញ់មើលមុខ ក៏ដឹង ថាដូចម៉ាក់ដែរកូនប៉ា»។
ការបើកបង្ហាញដំណឹងល្អរបស់ យឿន ពិសី ក៏ទទួលបានការជូនពរពី សំណាក់មហាជននៅក្នុងបណ្តាញសង្គមជាច្រើនហើយអ្នកខ្លះក៏បានសម្តែងការរីករាយ និង ជូនពរឱ្យមានសុខភាពល្អទាំងម្តាយនិងកូនក្នុងផ្ទៃ ។ តែក៏មានអ្នកខ្លះបានលាន់មាត់ថាលឿន ខ្លាំងម៉េសប្អូន ។
គេចាំបានថា យឿន ពិសី បានសម្រេចចិត្តរៀបការជាមួយនារីរូបស្រស់ម្នាក់កាលពីខែកុម្ភៈឆ្នាំ ២០២១ ទាំងវ័យក្មេងហើយមិនបានប៉ុន្មានខែលោកក៏ទទួលបានចំណងដៃកូនប្រុសម្នាក់ដែល មានមុខមាត់គួរឱ្យស្រឡាញ់ដែលពេលនេះមានវ័យជិតពីរឆ្នាំហើយ ប្រមាណជាង៤ខែទៀត ក៏ទទួលបានសមាជិកស្រីម្នាក់ទៀតឃើញថាលឿនគួរសម ។
តែយ៉ាងណាតារាចម្រៀងរូបនេះ បានលើកឡើងថាយកឱ្យហើយស្រួលមានពេលវេលាច្រើនក្នុងការរកស៊ី ។ អ្វីដែលកត់សម្គា ល់ បើទោះជាអតីតជាម្ចាស់ពាននៅក្នុងកម្មវីធីប្រលងលំដាប់ពិភពលោកក្តី តែសព្វថ្ងៃ យឿន ពិសី មិនបានក្លាយជាតារាចម្រៀងនៅក្នុងផលិតកម្មណាឡើយ ។
ពោលលោកផលិតបទ ចម្រៀងដោយខ្លួនឯងតែយ៉ាងណាលោកក៏ទទួលបានការស្រឡាញ់ចូលចិត្តពីសំណាក់មហាជនផងដែរ។ នៅតែមានការសរសើរថាទឹកដមសំឡេងរបស់ យឿន ពិសី ផ្អែមពិរោះ ជាពិសេ សបទមនោសញ្ចេតនា៕