សង្គម
អាម៉ាប៉ាប៉ាញ៉ូសកំពុងមានការភ្ញាក់ផ្អើលនៅលើបណ្ដាញសង្គមទាក់ទងនឹងសត្វក្ងោក ដែលត្រូវបានម្ចាស់រៀបរាប់ឱ្យដឹងថាមានជនមួយក្រុម អះអាងថាមកពីអង្គការមួយ និងថាជាអាជ្ញាធរ បានចុះមកចា.ប់សត្វក្ងោករបស់ខ្លួនទៅដាក់នៅភ្នំតាម៉ៅ យ៉ាងណាក្រោយពីឃើញបែបនេះ លោកឧត្តមសេនីយ៍ផ្កាយបី ហ៊ុន ជា ក៏បានលើកឡើងផងដែរជុំវិញរឿងនេះ។
រឿងចុះចាប់សត្វក្ងោក ដែលជាសត្វចិញ្ចឹមពេញស្រលាញ់របស់ប្រជាពលរដ្ឋប្រមាណ១០ឆ្នាំមកនោះ ធ្វើឱ្យអ្នកលេងបណ្ដាញសង្គមមានការរិះ.គន់យ៉ាងច្រើន ទៅលើការអនុវត្តនេះ ហើយក្នុងនោះលោកឧត្តមសេនីយ៍ផ្កាយបី ហ៊ុន ជា ក៏បានលើកឡើងនៅថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ២០២៣នេះថា៖
«មិនដែលដឹងសោះថាសត្វក្ងោកជាសត្វកម្រ !មានផ្ទះជាច្រើនដែលចិញ្ចឹម សត្វក្ងោក តោះទៅយក ហ៊ានអត់? ប្រាប់មើលថាហ៊ានអត់ ប្រាប់មើល ទាន់ » បន្ថែមលើសពីនេះ លោកក៏ឱ្យដឹងទៀតថា៖
«គិតតែពីចាប់ដកហូត មិនដែលនៅរស់១ទេ រកតែលុយបើកប្រាក់ខែឱ្យអ្នកមើលមិននឹងគ្រប់ផង លោកម្ចាស់»។