header ads

Sponsor

សង្គម

អាម៉ាប៉ាប៉ាញ៉ូស

ក្រោយប្រកាសវិលចូលអាជីពកំប្លែងវិញគេសង្កេតឃើញថា ខ្ញុង មានទីផ្សារការងារខ្ពស់ នាង បានលេចមុខនៅក្នុងការសម្តែងកំប្លែងខ្លីៗក៏ដូចជាការសម្តែងជាមួយក្រុមលោកតា វ៉ិចទ័រ នៅ ទូរទស្សន៍បុស្តិលេខ៥ទៀតផង ។ ប៉ុន្តែប៉ុន្មានថ្ងៃនេះតារាកំប្លែងមាត់ដាចរូបនេះបានធ្វើឱ្យ ទស្សនិកជនភ្ញាក់ផ្អើលដោយនាងបានបញ្ជាក់ថាពេលនេះបាត់បង់អ្វីៗគ្រប់យ៉ាងសូម្បីតែគ្រួសារនៅសល់តែជីវិត និងបំណុល ។ អ្វីដែលជាចំណុចចាប់អារម្មណ៍នោះ ខ្ញុង បញ្ជាក់ថាអស់ ផ្ទះសម្បែងហើយត្រូវគេឆក់ប្តីថែមទៀ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ត ។

ជឿជាក់ថាអ្នកលេងបណ្តាញសង្គមពិតជាបានដឹងហើយថាកាលពីប៉ុន្មានថ្ងៃមុននេះ តារា កំប្លែង ខ្ញុង បានបង្ហោះសារថា «កន្លែងធ្លាប់លក់ កន្លែងធ្លាប់ជ្រក យើងធ្លាប់តស៊ូពុះពារដើម្បី ឯងអ ស់រយៈពេលបីឆ្នាំហើយ មានទាំងសុខ និងទុក្ខ តែពេល នេះ ខ្ញុំអស់លទ្ធភាព​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​យកឯង មកជាកម្មសិទ្ធិទៀតហើយ។ ពេលនេះអស់ហើយ សូម្បីតែផ្ទះបង់រំលស់មួយក៏រក្សាមិនបាន សល់ត្រឹមតែជីវិតប៉ុណ្ណោះ ដើម្បីដោះស្រាយបញ្ហាបំណុល… លាទាំងអាល័យ»។

សុខៗលើក ឡើងបែបនេះបានធ្វើឱ្យមហាជនចាប់អារ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ម្មណ៍ព្រោះចុងក្រោយនេះគេសង្កេតឃើញ នាង ខ្ញុង ហាក់ដូចជាធូរស្រាលឡើងវិញទាំងការងារសិល្បៈ និងមុខរបរតាមអនឡាញ។ បន្ថែមពីលើ នេះតារាកំប្លែង ខ្ញុង បានឱ្យបន្ថែមថា នាងបង្ខំចិត្តផ្សាយលក់ផលិតផល ឡេ និងសាប៊ូកក់សក់ បញ្ចុះតម្លៃពាក់កណ្តាល ដើម្បីបានលុយសម្រាប់ឲ្យថ្លៃជួលឡានរើផ្ទះ ចំនួន ៣០០ដុល្លារទៅ នៅផ្ទះជួលដែលមានទីតាំងនៅជិតរង្វង់មូលកួរស្រូវ។

ខណៈនាង ខ្ញុង កំពុងរៀបរាប់ពីទុក្ខលំបាករបស់ខ្លួនតាម​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បណ្តាញសង្គមបែបនេះ នាយកៃដ ជាស្វាមីបែរជាបានបង្ហោះរូបភាពកៀកកើយជាមួយតារាកំប្លែង យាយតយ អមដោយសារ ដែលមានអត្ថន័យថា«លែងមួយហើយ ឥឡូវបានថ្មីមួយទៀត មើលទៅដូចជាម្យ៉ាងដែរ »។

រូបភាពនេះក៏ត្រូវបាន នាង ខ្ញុង ជាភរិយា ចូលទៅខមិនថា «អស់ផ្ទះសម្បែងហើយត្រូវគេឆក់ យកប្តីទៀត»។ការឆ្លើយឆ្លងរបស់ប្តីប្រពន្ធតារាកំប្លែងមួយគូនេះបានធ្វើឱ្យមហាជនមានការរិះគន់ដោយលើកឡើងថា«ប៉ិនសម្តែងខ្លាំងម្លេះបង »«សម្តែងសមម៉េសហេតុតែជាតារាកំប្លែង» «ចង់ល្បី»«សម្តែងកំប្លែងជាមួយ យាយតយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សោះធ្វើចឹងទៅរួច »ជាដើម ។

មិនមែនជាលើកដំបូងទេក្រោយរៀបការនឹងមានកូនប្រុសមួយជាចំណងដៃជិវិតស្នេហារបស់ នាង ខ្ញុង និងនាយ កៃដ ជួបរឿងរកាំរកូសជាបន្តបន្ទាប់ តែយ៉ាងណាពួកគេនៅតែជុំគ្នាដដែល ហើយសម្រាប់លើកនេះគេមិនដឹងថាបែបណាឡើយ ខណៈ នាង ខ្ញុងប្រកាសក្តែងៗថា« ពេល នេះ អ្វីក៏បាត់បង់អស់គ្រប់យ៉ាងសូម្បីតែគ្រួសារនៅ សល់តែជីវិត និងបំណុល»។ ដើម្បីឱ្យកាន់ តែច្បាស់មានតែរង់ចាំការបកស្រាយរបស់ នាង ខ្ញុង ជុំវិញរូបភាព ន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ាយកៃដ ជាមួយយាយ តយ តែប៉ុណ្ណោះ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

@AmapapaNews

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post