សង្គម
អាម៉ាប៉ាប៉ាញ៉ូសមានការចាប់អារម្មណ៍ពីសំណាក់ហ្វេន ហ្វេនជាខ្លាំងព្រោះក្រោយបាត់មុខពីអាជីពសិល្បៈជា ច្រើនឆ្នាំគេបែរជាឃើញតារាចម្រៀង ឈិត សុវណ្ណបញ្ញា មានសទ្ធាជ្រះថ្លាបង្ហាញវត្តមាន នៅក្នុងពិធីបុណ្យសាសនាធំៗ។ ជាក់ស្តែងថ្មីៗនេះតារាចម្រៀងស្រគត់ស្រគំរូបនេះបានស្លៀក សពាក់សធ្វើដំណើរទៅប្រទេសឥណ្ឌា ថែមទៀតផង ។
បើគិតមកដល់ពេលនេះរយៈពេលជាច្រើនឆ្នាំហើយដែលតារាចម្រៀង ឈិត សុវណ្ណបញ្ញា មិនមានសកម្មភាពសិល្បៈឡើយ ។ ប៉ុន្តែនាងតែងបង្ហាញមុខនៅក្នុងកម្មវិធីនានារបស់មិត្តភក្តិ មិនដែលបាត់មុខឡើយ ហើយបើក្រឡេកមើលការរៀបចំតុបតែងខ្លួនរបស់នាងម្តងៗពិតជា ស្រស់ស្អាតនិងទាក់ភ្នែកជាមួយគ្រឿងពេជ្រយ៉ាងចែងចាំងដែលមានម៉ូដផ្សេងៗគ្នាឃើញហើយមិនសរសើរមិនបាន ។
កន្លងមកធ្លាប់តែឃើញ ឈិត សុវណ្ណបញ្ញា ប្រើជីវិតហាយសូរ ជាមួយនឹងការដើរលំហែរនៅតាមបណ្តារប្រទេសនានាជាពិសេសប៉ែកអឺរ៉ុបតែម្តង ។ តែថ្មីៗ នេះគេបែរជាឃើញតារាចម្រៀងថោនរូបនេះស្លៀកសពាក់សធ្វើដំណើរទៅប្រទេសឥណ្ឌា ទៅវិញ ។
ជាមួយនឹងរូបភាពមួយចំនួននៅក្នុងប្រទេសឥណ្ឌា តារាចម្រៀង ឈិត សុវណ្ណបញ្ញា បាន និយាយថា«លើកទីមួយបានមកដល់ដែនដីពុទ្ធភូមិទីកន្លែងព្រះអង្គត្រាស់ដឹងនឹងទីកន្លែង ព្រះ អង្គសំដែងធម្មចក្កប្បវត្តនសូត្ររីករាយជ្រះថ្លាបីតិក្រៃលែងណាស់សូមអនុមោទនា»។
ការលើកឡើងរបស់ ឈិត សុវណ្ណបញ្ញា បានធ្វើឱ្យមិត្តភក្តិក្នុងបណ្តាញសង្គម សរសើរដល់ទឹក ចិត្តរបស់នាងដែលនៅវ័យក្មេងតែមានទឹកចិត្តជ្រះថ្លាចំពោះព្រះពុទ្ធសាសនា ។ មិនមែនជា លើកទីមួយទេចុងក្រោយនេះគេតែងឃើញ ឈិត សុវណ្ណបញ្ញា បង្ហាញវត្តមាននៅក្នុងពិធី បុណ្យសាសនាធំៗយ៉ាងរីករាយនិងពោរពេញទៅដោយក្តីសុខទៀតផង ៕