
សង្គម
ខ្ញុំសូមចែករំលែកបទពិសោធក្នុងការចិញ្ចឹមសត្វព្រៃ ឬការនាំសត្វចូលពីក្រៅ។ មួយរយៈពេលមុននោះគឺខ្ញុំបានចិញ្ចឹមសត្វព្រៃដោយសារតែការស្រឡាញ់ និងចូលចិត្តសត្វ ខ្ញុំបាននាំសត្វមកពីប្រទេសជិតខាង។ ក្រោយខ្ញុំចិញ្ចឹមបានមួយរយៈ ខាងក្រសួងពាក់ព័ន្ធអង្គការវ៉ាយអេត បានចុះមកដកហូតសត្វដែលខ្ញុំចិញ្ចឹមយកទៅថែរក្សានៅឯភ្នំតាម៉ៅ។
ដូច្នេះខ្ញុំក៏ សួរនាំ និងរៀបចំបែបបទក្នុងការចិញ្ចឹមសត្វតាមការចង្អុលបង្ហាញពីក្រសួងពាក់ព័ន្ធដើម្បីយើងមានសិទ្ធិចិញ្ចឹមស្របច្បា.ប់។ បងប្អូនលក្ខខណ្ឌមានច្រើន ដូចជា៖ ទី១.ទំហំទីតាំងដី, ទី២.បរិយាកាសជុំវិញ, ទី៣.អាហារសត្វ, ទី៤.ប្រភពទឹក និងទី៥ ពេទ្យសត្វរួមទាំងបច្ចេកទេសថែទាំសត្វ។
មួយរយៈចុងក្រោយនេះមានករណីប.ង្ក្រាបការចិញ្ចឹមសត្វក្ងោកនៅខេត្តកំពង់ឆ្នាំង បើតាមមន្ត្រីជំនាញអះអាងថា កន្លែងចិញ្ជឹមនោះគឺជាទីតាំងចិញ្ចឹមជួញដូរដោយខុសច្បា.ប់។ រដ្ឋបាលព្រៃឈេី បានឱ្យដឹងថា សត្វក្ងោក (Green Peafowl) ឈ្មោះវិទ្យាសាស្រ្ត (Pavo muticus) ជាប្រភេទសត្វស្លាប ស្ថិតនៅក្រុមប្រភេទសត្វព្រៃមានដោយកម្រ យោងតាមប្រកាសលេខ០២០ ប្រក.កសក ចុះថ្ងៃទី២៥ ខែមករា ឆ្នាំ២០០៧ ស្តីពីចំណាត់ថ្នាក់ និងបញ្ជីឈ្មោះប្រភេទសត្វព្រៃ និងក្នុងឧបសម្ព័ន្ធទី២ នៃអនុសញ្ញាស្តីពីការធ្វើពាណិជ្ជកម្មអន្តរជាតិ ប្រភេទរុក្ខជាតិ និងសត្វព្រៃជិតផុតពូជ (CITES)។
សត្វព្រៃជាមរតកធម្មជាតិរបស់ដូនតា ដែលបន្សល់ទុកសម្រាប់ជំនាន់នេះ និងជំនាន់ក្រោយ។ សត្វព្រៃនៅក្នុងប្រទេសកម្ពុជា ចែកចេញជាបីក្រុមគឺ ក្រុមទី១ ក្រុមប្រភេទជិតផុតពូជ ដូចជាគោព្រៃ ដំរី ខ្លាដំបង រមាំង ត្រយងយក្ស ទាព្រៃស្លាបស, ក្រុមទី២ ក្រុមប្រភេទមានដោយកម្រ ដូចជា ខ្ទីង ទន្សោង ខ្លាឃ្មុំតូច ទោច ក្រៀល ក្ងោក សេកសោម, និង ក្រុមទី៣ ក្រុមប្រភេទមានដោយបង្គួរ ដូចជា ជ្រូកព្រៃ ឈ្លូស ទន្សាយ សំពោច កុក មាន់ព្រៃ ទោម ប្រវឹក សារិកាកែវ និងត្រចៀកកាំជាដើម។
ពាក់ព័ន្ធជាមួយករណីខាងលើនេះផងដែរ បើសិនជាបងប្អូន ឬប្អូនដែលត្រូវបានអាជ្ញារឹបអូសសត្វក្ងោកថ្ងៃមុន ប្អូនចង់ចិញ្ជឹមក្ងោកពិតប្រាកដមែន ប្អូនអាចទាក់ទងមកខ្ញុំបាន ខ្ញុំនឹងណែនាំប្អូនអំពីរបៀបសុំច្បា.ប់ និងណែនាំឲ្យទៅរៀនបន្ថែមនៅក្រៅប្រទេស អំពីរបៀបចិញ្ចឹម និងការបង្កាត់ពូជជាដើម។ ហើយប្អូនចង់បានពូជក្រៅប្រទេសក៏បាន ពូជមួយចំនួនផ្សេងទៀតក៏បានដែរ។
សូមប្អូនទាក់ទងមកខ្ញុំតាមរយៈលេ.ខទូរ.ស.ព្ទ…081 768687 / 097 9130168 ៕





