សិល្បៈ
តាគល់នៅសល់៦៧ថ្ងៃទៀត ដំណើរឆ្ពោះទៅព្រឹត្តិការណ៍ស៊ីហ្គេម និង អាស៊ានប៉ារ៉ាហ្គេម ដែល មាន ប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះនឹងចាប់ផ្តើមបើកដំណើរការហើយ។ ប៉ុន្តែអ្វីដែលធ្វើឱ្យមហាជន មានការចាប់អារម្មណ៍នោះគឺគ្រាប់ពេជ្រប្រចាំផលិតកម្មហ្គាឡាក់ស៊ី តន់ ចន្ទសីម៉ា នឹងចាប់ ដៃគូច្រៀងរួមគ្នាជាមួយរៀមច្បង ឱក សុគន្ធកញ្ញា នៅក្នុងបទចម្រៀងមួយដែលធ្វើឱ្យ តន់ ចន្ទសីម៉ា រីករាយជាខ្លាំង ។
ជាមួយនឹងរូបភាពខ្លះៗដែលតារាចម្រៀង តន់ ចន្ទសីម៉ា បានចែករំលែកនៅក្នុងបណ្តាញ សង្គមរួមនឹងសារខ្លីដែលមានអត្ថន័យថា«ខ្ញុំសូមគោរពអរគុណលោកអ៊ំឯកឧត្តមរដ្ឋមន្រ្តី ខ្ញុំពិត ជាមានក្ដីរំភើបបំផុតដែលលោកបានរៀបចំឲ្យនាងខ្ញុំ ច្រៀងជាមួយអ្នកគ្រូ ឱក សុគន្ធកញ្ញា ក្នុងបទស៊ីហ្គេមផ្លូវការ»។
ការលើកឡើងរបស់តារាចម្រៀងដែលមានដើមកំណើតមកពីខេត្តតា កែវរូបនេះបានធ្វើឱ្យទស្សនិកជនជាអ្នកគាំទ្រមានការភ្ញាក់ផ្អើលនិងលាន់មាត់ថាដឹងតែកក្រើក ហើយព្រោះអាយដលទាំងពីរប៉ះគ្នានៅក្នុងព្រឹត្តិការណ៍ដ៏ធំបែបនេះ ។
ងាកមក តន់ ចន្ទសីម៉ា ឯណេះវិញបានបង្ហាញអារម្មណ៍រំភើបខ្លាំងព្រោះមិននឹកស្មានថាខ្លួន អាចមានឱកាសបានច្រៀងរួមគ្នាជាមួយតារាចម្រៀងដ៏ល្បី ឱក សុគន្ធកញ្ញា នឹងធ្លាប់ជាអតីត គណៈកម្មាការនៅក្នុងកម្មវិធីដែលខ្លួនធ្លាប់ប្រឡងនាពេលកន្លងមក។ មិនតែប៉ុណ្ណាះជាកម្មវិធី ដ៏ធំថែមទៀតផង ។
រហូតមកដល់ពេលនេះ តន់ ចន្ទសីម៉ា នៅតែជាគ្រាប់ពេជ្រនៅក្នុងផលិត កម្មរបស់អ្នកឧកញ៉ាវ័យក្មេង ឡេង ណាវ៉ាត្រា ដែលមិនទាន់មានតារាស្រីរូបណាប្រជែង តំណែងនេះបានឡើយ ។ កាន់តែមានប្រជាប្រិយភាពសម្រស់របស់តារាចម្រៀងដែលមាន ដើមកំណើតមកពីខេត្តតាកែវរូបនេះកាន់តែស្រស់ស្អាតបើប្រៀបពីមុនខុសគ្នាដូចមនុស្សពីរនាក់ផ្សេងគ្នា ៕