header ads

Sponsor

សង្គម

អាម៉ាប៉ាប៉ាញ៉ូស

ក្រោយពីទទួលជោគជ័យនៅក្នុងនាមជាគណកម្មាការលើកដំបូងនៅក្នុងកម្មវិធីThe Voice Kid Cambodiaរដូវកាលទីបីដែលមានកូនក្រុមកុមារា សារុំ បញ្ញាស័ក្តិ ទទួលពាននោះពេលនេះ តារាចម្រៀងរូបសង្ហាលោក ហ្សូណូ ក៏មានឱកាសក្តោបបានតំណែងជាគណកម្មាការនៅក្នុង កម្មវិធី Cambodian Idol​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ Junior រដូវកាលទីពីររួមជាមួយតារាចម្រៀង សុគន្ធ និសា និង សុខ សីឡាលីន ។ 

គេចាំបានថាក្រោយពីកូនក្រុមរបស់ខ្លួន សារុំ បញ្ញាស័ក្តិ បានទទួលពាននៅក្នុងកម្មវិធី The Voice Kid Cambodia រដូវកាលទីបីមកគេសង្កេតឃើញថាតារាចម្រៀងលោក ហ្សូណូ កាន់តែឈ្មោះបោះសំឡេងនិងទទួលបានការស្រឡាញ់ពេញចិត្តពីសំណាក់ហ្វេន ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ហ្វេន ថែម មួយកម្រិតទៀតដែលកាន់តែធ្វើឱ្យម្ចាស់ផលិតកម្មពេញចិត្តពេញថ្លើមជាមួយម្ចាស់បទ«កូនប្រុសខុសហើយ»រូបនេះជាខ្លាំង។

យ៉ាងណាមិញថ្មីៗនេះលោកក៏ទទួលបានតំណែងថ្មីមួយទៀត នៅក្នុងនាមជាគណ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​កម្មាការនៅក្នុងកម្មវិធី Cambodian Idol Junior រដូវកាលទីពីរ ។ វត្តមាន របស់តារាចម្រៀង ហ្សូណូ ក៏បានធ្វើឱ្យមហាជនជាច្រើនពេញចិត្តផងដែរ ។ 

ចុងក្រោយនេះលោក ហ្សូណូ ហាក់ដូចជាលេចមុខលេចមាត់ខ្លាំងក្រោយពីបានបង្ហាញ មុខនិងសមត្ថភាពដល់កុមារាកុមារីជោគជ័យនៅក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់អន្តរជាតិរបស់ទូរទស្សន៍ហង្សមាស។កន្លងមកបទចម្រៀងរបស់លោក ហ្សូណូ ក៏ទទួលបានការស្រឡាញ់ ពេញចិត្តពីសំណាក់យុវវ័យ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដែលនិយមចង្វាក់បែបរ៉ុក ។

ក្រៅពីការងារសិល្បៈលោក ហ្សូណូ ក៏ជាថៅកែហាងលក់សម្លៀកបំពាក់ម្នាក់ដែរហើយអ្វីដែលកាន់តែធ្វើឱ្យអ្នកគាំទ្រចាប់ អារម្មណ៍ នោះមកដល់ពេលនេះលោកនៅតែរក្សាភាពស្ងប់ស្ងាត់នៅក្នុងជីវិតស្នេហាក្រោយពីបានបែកបាក់ជាមួយអតីតពិធីការិនី ចាន់ សុផានី កាលពីជាង ១០ឆ្នាំមុនដោយបន្សល់នូវចំណងដៃ កូនស្រីម្នាក់ដែលមានមុខមាត់ស្រស់ស្អាតដូចលោកបេះដាក់ដែលមានឈ្មោះថា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​មុន្នីផ្កា ៕  

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

@AmapapaNews

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post