សង្គម
អាម៉ាប៉ាប៉ាញ៉ូសបើទោះជាមមាញឹកជាមួយនឹងការងារសិល្បៈក៏ពិតមែន តែតារាចម្រៀងសម្បូរស្នាមសាក់ លោក ថុល សុភិទិ និងគូស្នេហ៍ជាស្រីស្អាតសាច់សខ្ចី ឡុង ម៉ានីន បានបណ្តើរគ្នាទៅធ្វើ បុណ្យរួមគ្នាជាមួយកូនសិស្សដែលនៅតាមបណ្តារេត្តឃើញហើយពិតជារីករាយនិងជ្រះថ្លាផងដែរ ។
បើទោះបីមានវ័យក្មេងនិងចូលចិត្តភាពហាយសូរក្តី តែលោក ថុល សុភិទិ និងគូស្នេហ៍មិនភ្លេច ចំណាយពេលធ្វើបុណ្យរួមគ្នាដោយថ្មីៗនេះពួកគេបានទៅចែកសម្ភារៈសិក្សាមួយចំនួនដល់កូនសិស្សនៅតាមបណ្តារខេត្តដែល ឡុង ម៉ានីន បានអះអាងថាបានចែកជូនចំនួនពីរសាលា ។ តែយ៉ាងណានាងមិនបានបញ្ជាក់ថាជាអំណោយអ្វីនោះទេ។មានការសរសើរដល់តារាចម្រៀង ថុល សុភិទិ ដែលតែងបើកចំហពីចំណងស្នេហ៍របស់ខ្លួនជាសាធារណៈដោយមិនខ្វល់ពីប្រជា ប្រិយភាពក្នុងនាមខ្លួនជាតារាចម្រៀងពន្លកថ្មីឡើយ។
ចុងក្រោយនេះគេសម្គាល់ឃើញថាអតីតបេក្ខជន TOP 4 Cambodian Idol លោក ថុល សុភិទិ ហាក់ទទួលបានការចាប់អារម្មណ៍នៅក្នុងរឿងស្នេហាច្រើនជាងអាជីពសិល្បៈព្រោះលោកបាន បើកចំហចំណងស្នេហ៍ជាមួយអ្នកលក់អនឡាញជាមេម៉ាយស្តុកម្នាក់។
ជាក់ស្តែងថ្មីៗនេះតារា ចម្រៀងពន្លកថ្មីរួបនេះបានធ្វើឱ្យអ្នកគាំទ្រក៏ដូចជាអ្នកលេងបណ្តាញសង្គមបើកភ្នែកធំៗគ្រប់គ្នាក្រោយឃើញលោកបានទិញសម្ភារៈប្រេនៗដែលមានដូចជាកាបូបនិងស្បែកនៅក្នុងហាងល្បីមួយជាច្រើនកញ្ចប់ជូនដល់គូស្នេហ៍។មិនតែប៉ុណ្ណោះលោកថែមទាំងអង្គុយពាក់ស្បែក ជើងឱ្យគូស្នេហ៍នៅកណ្តាលចំណោមធ្វើព្រងើយទៀតផង ។ ខ្លះទៀតក៏បានសរសើរដល់តារា ចម្រៀង ថុល សុភិទិ ដែលមានគូស្នេហ៍ស្អាតហើយមានទ្រព្យហូរហៀនិងមានកូនប្រើស្រាប់ ទៀត ៕