header ads

Sponsor

សិល្បៈ

តាគល់

ក្នុងការចាប់ដៃគូរសហការជាមួយផលិកម្ម KlapYaHandz Records​​ , Treellion Park កំពុងរៀបចំការត្រឡប់មកសារជាថ្មីម្តងទៀតរបស់ការប្រគុំតន្ត្រី BREATHE Festival ដែលកន្លងមក​គឺទទួលបានការចាប់អារម្មណ៍ពីទស្សនិកជនជាង១០០០នាក់កាលពីខែកញ្ញា ឆ្នាំ២០២២កន្លងទៅ។

ការត្រឡប់មកវិញជាលើកទីពីរនេះ នឹងធ្វើឡើងនៅថ្ងៃទី១១ ខែមីនាឆ្នាំ២០២៣ចាប់ពីម៉ោង៤រសៀលតទៅនិងដើម្បីធ្វើឱ្យកាន់តែរីករាយនោះ​​ ឆាកធំដ៏បំផុតគឺមានទីតាំងនៅជាប់​ The Bus និងឆាកចំនួនបីបន្ថែមទៀតគឺមានទីតាំងនៅ ភោជនីយដ្ឋានThe Glasshouse, ហាងMonsieur Wine Bar និង ទីតាំង The Whalehouse Performing។

លើសពីនេះ សិល្បៈករជាច្រើនរូបដូចជាលោកVin Vitou, លោក Ruthko, លោក Vuthea និង លោកVi70​ ធ្លាប់បានចូលរួមសម្តែងក្នុងការប្រគុំតន្ត្រីនេះម្តងរួចមកហើយ ដូច្នេះសម្រាប់ការត្រឡប់មកជាថ្មីរបស់ការប្រគុំតន្ត្រី  BREATHE Festival នេះនឹងធ្វើឱ្យមានការកក្រើកយ៉ាងខ្លាំងក្នុងវិស័យ hip-hop នៃប្រទេសកម្ពុជា និងគ្រប់វិស័យសិល្បៈទាំងអស់ ជាមួយសិល្បៈករល្បីៗជាច្រើនរូបដូចជា ក្រុមLacima Cartel, កញ្ញាTey, ក្រុមPolarix, លោកKwan, លោកMan Doss, លោកMFatt, លោកVito, កញ្ញាChor Yee, DJ Larry Zinc, DJ Stillca$hrules, DJ Esther Mao, DJ Kenny Chase, ការសម្តែងគុនខ្មែ, ក្រុមសម្តែង Quantum Project និងមានការសម្តែងដ៏គួរឱ្យភ្ញាក់ផ្អើលជាច្រើនទៀត។

សំបុត្រEarly Birdគឺបានដាក់លក់នៅលើកម្មវិធីទូរស័ព្ទដៃ LIVE. By Wonderpass ដែលមានតម្លៃ៥ដុល្លារក្នុងម្នាក់តែប៉ុណ្ណោះ​​​​ដោយមានការផ្តល់ជូនភេសជ្ជៈមួយ រហូតដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ នៅម៉ោង១១:៥៩នាទីយប់។ ចំណែកសំបុត្រRegular​​ មានតម្លៃ៨ដុល្លារក្នុងម្នាក់តែប៉ុណ្ណោះ​​​​ដោយមានការផ្តល់ជូនភេសជ្ជៈមួយ ចាប់ពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣តទៅ តាមរយៈ online​និងនៅទីតាំងការប្រគុំតន្ត្រីផ្ទាល់តែម្តង។ លោកអ្នកអាចរីករាយជាមួយការទទួលទានម្ហូបcanapesនិងភេសជ្ជៈដោយសេរីនៅតំបន់ VIP នៅភោជនីយដ្ឋានBaliku at L’Orangerie ក្នុងតម្លៃត្រឹមតែ១៨ដុល្លារតែប៉ុណ្ណោះក្នុងម្នាក់សម្រាប់កម្មវិធីទាំងមូល ជាមួយសិល្បៈករទាំងអស់បន្ទាប់ពីការសម្តែងរបស់ពួកគេ។

ទិញសំបុត្រឥឡូវនេះ: https://wonderpass.asia/event/treellion_breathe_festival

Facebook Event: https://www.facebook.com/events/5551932861595849

ការត្រឡប់មកវិញរបស់ BREATHE Festivalត្រូវបានរៀបចំឡើងដោយ Treellion Park និង ផលិតកម្មKlapYaHandz គឺជាដៃគូរសហការជាមួយBakong/KHQR។ ដៃគូរសហការ និងអ្នកឧបត្ថម្ភកម្មវិធីរួមមាន Nham24, B-Side, ASK Events និងIsland Center Point Resort។

@AmapapaNews

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post