header ads

Sponsor

សង្គម

អាម៉ាប៉ាប៉ាញ៉ូស

AKP ព្រះសីហនុ ថ្ងៃទី២២ ខែកុម្ភៈ ​ឆ្នាំ២០២៣--ព្រឹកថ្ងៃពុធ ៣កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០២៣នេះ នាវាទេសចរណ៍​បរទេស ០១គ្រឿង បាន​នាំភ្ញៀវទេសចរបរទេសចម្រុះជាតិសាសន៍ជាង ៥០០នាក់ ចូល​ចត​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ ក្នុងគោលបំណងធ្វើ​ទេសចរ ​នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ពិសេសនៅខេត្តព្រះសីហនុ ក្នុងដំណើរកម្សាន្តតាមឆ្នេរសមុទ្រ តាម​តំបន់​រមណីយដ្ឋាននាន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ា និង​ទី ប្រជុំជន​សំខាន់ៗ ក្នុង​ខេត្ត​ព្រះសីហនុ។​

តាមការឱ្យដឹងពីមន្ត្រី​នគរបាល​អន្តោប្រវេសន៍ ច្រក​ទ្វារ​កំពង់ផែ​ស្វយ័តក្រុងព្រះសីហនុ បាន​ឱ្យដឹងថា នាវាទេសចរណ៍បរទេស​ Nautica មានសញ្ជាតិ Marshall Island មាន​បណ្ដោយ​ ១៨០,៤៥ម៉ែត្រ ទទឹង ៣០,២៧ម៉ែត្រ និង​ជម្រៅ​ទឹក ៦,២០ម៉ែត្រ ផ្ទុក​ភ្ញៀវ​ទេសចរ​ចម្រុះ​ជាតិសាសន៍​ចំនួន ៥៣៥នាក់ ស្រី ២៨៨នាក់ មាន ២៤សញ្ជាតិ និង​មាននាវិក​ចំនួន ៤០៧នាក់ ស្រី ៦៩នាក់ មាន ៣៦សញ្ជាតិ បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ កាលពីវេលាម៉ោង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​៨,៣០ ព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ។

តាមការគ្រោងទុកនាវា Nautica គ្រោងនឹងចាកចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ ឆ្ពោះទៅកាន់ប្រទេសវៀតណាម នៅវេលាម៉ោង ១៨ថ្ងៃដដែល ។​

ភ្ញៀវ​ទេសចរធ្វើដំណើរតាមនាវា Nautica ដែលមានសញ្ជាតិច្រើនជាង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​គេ មានដូចជា ជនជាតិ​អាម៉េរិក ចំនួន ៣៦០នាក់, កាណាដា ៨៧នាក់, និងអង់គ្លេស ៤៣នាក់ ក្រៅពីនោះមានសញ្ជាតិផ្សេងទៀត ។​

សូម​បញ្ជាក់​ថា ការចូលចតរបស់នាវាបរទេស Nautica នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុនាពេលនេះ បានបង្ហាញសញ្ញាថា កម្ពុជាជាប្រទេសមានសុវត្ថិភាព ក្នុងការគ្រប់គ្រងជំងឺកូវីដ-១៩បានល្អ បន្ទាប់ពីជំងឺនេះបានរាតត្បាតពាសពេញសកលលោក ហើយធ្វើឱ្យប្រទេសក្នុងពិភពល​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ោក បានធ្វើការបិទប្រទេស។

ដោយសារគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ជំរុញការចាក់វ៉ាក់សាំងកូវីដ-១៩ ដើម្បីបង្កើនភាពស៊ាំជូនប្រជាពលរដ្ឋ និងកុមារចាប់ពីអាយុ៣ឆ្នាំឡើង ដោយមិនគិតថ្លៃ ធ្វើឱ្យប្រទេសកម្ពុជាបានបើកប្រទេស និងសេដ្ឋកិច្ចឡើងវិញកាល ពីខែវិច្ឆិកា ឆ្នាំ២០២១មក ធ្វើឱ្យកម្ពុជាបើកទ្វារទទួលភ្ញៀវទេសចរឡើងវិញជាបន្តបន្ទាប់ រហូតមកដល់បច្ចុប្បន្ននេះ ហើយនៅដើមឆ្នាំនេះក៏មាននាវាទេសចរណ៍បរទេសបាននាំភ្ញៀវទេសចរបរទេសចម្រុះជាតិសាសន៍ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ជាបន្តបន្ទាប់ ៕ ដោយ ងូ សុមុនី

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

@AmapapaNews

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post