header ads

Sponsor

សិល្បៈ

តាគល់

ជួបជាមួយកញ្ញាឯក ពេជ្រ វត្តីសារ៉ាវឌ្ឍី! ជួបជាមួយតារា Original Song ថេណា! ជួបជាមួយតារាចម្រៀង រ៉េត ស៊ូហ្សាណា ចង់សួរថាតើអ្នកណាខ្លះជាហ្វេនរបស់តារាទាំង 3 រូបនេះ? ពេលវេលាដែលលោកអ្នករង់ចាំ ឥឡូវនេះបានមកដល់ហើយដែល លើកនេះមិនដូចមុន! តើលើកនេះនឹងមានអ្វីពិសេស?

បើសង្កេតឃើញនៅលើ Facebook page របស់ OPPO កំពុងមានការវាយលុកយ៉ាងខ្លាំងលើបណ្តាញសង្គម និងតាមប្រព័ន្ធអ៊ីនធើណែតផ្សេងៗ ពិសេសមានការនិយាយអំពីស្មាតហ្វូនជំនាន់ថ្មី OPPO Reno8 T Series សឹងតែគ្រប់ទីកន្លែង។ ដោយមិនឲ្យអតិថិជនអន្ទះសាររង់ចាំយូរ OPPO បានប្រកាសក្តែងៗថានឹងដាក់សម្ពោធស្មាតហ្វូនស៊េរីថ្មីជាផ្លូវការនៅថ្ងៃទី18 កុម្ភៈ 2023 ដែលកម្មវិធីនេះកាន់តែប្លែកអារម្មណ៍ជាមួយនឹងវត្តមានទូតសុច្ឆន្ទៈចំនួន 3 រូបគឺកញ្ញាឯក ពេជ្រ វត្តីសារ៉ាវឌ្ឍី, ថេណា និងរ៉េត ស៊ូហ្សាណា ព្រមទាំងពិធីករពិធីការិនី ជា វណ្ណរិទ្ធ និងកញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន ដែលនឹងញុំាងបរិយាកាសកម្មវិធីនេះឲ្យកាន់តែសប្បាយរីករាយ។

ពិតជាពិសេសពីកម្មវិធី «សម្ពោធស្មាតហ្វូន OPPO Reno8 T Series» ក៏មានការ Live ផ្ទាល់លើ Facebook page ក្រុមហ៊ុន OPPO ផ្ទាល់ដែរ។ ហើយរឹតតែពិសេសសម្រាប់អ្នកចូលរួមទស្សនាតាមការ Live ក៏អាចមានឱកាសឈ្នះរង្វាន់ OPPO Reno8 T Series និងកាសឥតខ្សែ Enco Buds2 ជាច្រើនរង្វាន់ផងដែរ។ ឱកាសបែបនេះរកឯណាបាន! ទទួលបានទស្សនីយភាពសប្បាយៗពីសំណាក់ Idols ល្បីៗហើយក្រែងលអាចឈ្នះរង្វាន់ពី OPPO ទៀត។ កុំភ្លេចដាក់ម៉ោងរោទិ៍ ហើយណាត់ជួបគ្នាក្នុងការ Live វេលាម៉ោង 4PM ថ្ងៃទី18 កុម្ភៈ 2023។

Oh… ជាមួយនេះផងដែរ ឥឡូវនេះនៅលើ Facebook page របស់ OPPO ក៏បើកឲ្យលេងហ្គេមទាយតម្លៃស្មាតហ្វូន OPPO Reno8 T Series។ ចង់សួរថាចង់បានរង្វាន់ Free Free ពីក្រុមហ៊ុន OPPO ទេ? ងាយៗគ្រាន់តែចូលរួមទាយតម្លៃក៏មានឱកាសឈ្នះរង្វាន់ដែរ! តើអ្នកគិតថា OPPO Reno8 T Series ដែលនឹងមកដល់ក្នុងពេលឆាប់ៗនេះមានតម្លៃប៉ុន្មាន? លោកអ្នកអាចចូលរួមលេងហ្គេមដោយធ្វើតាមលក្ខខណ្ឌដោយចុច Like, Share ផុសមួយនេះ https://bit.ly/3Xw5H9I ជាសាធារណៈ រួច Tag ទៅមិត្តភក្តិចំនួន 5នាក់ បន្ទាប់មកទៀត Comment តម្លៃដែលអ្នកគិតថាត្រឹមត្រូវ៕  

@AmapapaNews

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post