![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiID4qSTWD1UGgkqF44tU8B03t3X4aEWaHlluXM9HdLWW6fDhOWs-bHKEhZOhAUwGhpAFQARnq3l9CYtSC6rPagoRGklJ77lTeh_suB5n27cILc-s8F74dj8Vzimhgdaf9tuErMnr13yIwD0P9Grb_gWW4EuWE_tMJQQozbVEcigNzSp3WwXs64bIu9gw/s1600/Thumbnail1.jpg)
សិល្បៈ
ថ្វីត្បិតស្មាតហ្វូនជំនាន់ថ្មី OPPO Reno8 T Series មិនទាន់ប្រកាសដាក់លក់ស្រួលបួលនៅលើទីផ្សារកម្ពុជាក៏ពិតមែន ប៉ុន្តែសង្កេតឃើញថាសន្ទុះអតិថិជនធ្វើការកក់ទុក (Pre-Order) ច្រើនមែនទែន។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ ក្រោយពីការប្រកាសពីតម្លៃពិតប្រាកដរបស់ OPPO Reno8 T Series ក្នុងកម្មវិធីសម្ពោធជាផ្លូវការរួចមក ទាំងម្ចាស់ហាងទូរស័ព្ទ ទាំងអតិថិជន អ្នកសារព័ត៌មាន និងប្រិយមិត្តដែលនិយមចូលចិត្តតាមដានវិស័យបច្ចេកវិទ្យាពិតជាបាក់ចង្កេះភ្ញាក់ផ្អើលនឹកស្មានមិនដល់ថាស្មាតហ្វូន Reno8 T 5G មានតម្លៃត្រឹម $399| Reno8 T តម្លៃ $349 ធ្វើឲ្យអតិថិជនគ្រប់ទិសទីក្នុងប្រទេសកម្ពុជាជ្រួលជ្រើមសម្រុកទៅកក់ទុកភ្លាមៗឡើងណែនៗពេញហាងលក់ទូរស័ព្ទ។ មិនតែប៉ុណ្ណោះ អតិថិជនថែមទាំងបានលាន់មាត់និយាយថា តម្លៃសមរម្យសមរម្យល្មមទិញ ចំណែកសមត្ថភាព និងលក្ខណៈសម្បត្តិអេមគ្មានអ្នកប្រៀបបាន បើធៀបជាមួយស្មាតហ្វូនដទៃក្នុងតម្លៃប្រហាក់ប្រហែលនេះ។
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFfc4PjW_p4Cnp_RP4t73NfrRsJCNRCiSGMbBRKi8OFkikRaWjJahJ2GhoJQVjxPjLf3ifXxBSuVZX-yHS8mAVme3Tx79QtESgEnhZ5IvSpIgXEmWZvDtABFWEngyDbZD_wQuu-Lhhz_VjZmY_YNEi28ASfsngiOvVWbjvpbpGsSHIOWDXNJya4y-rcg/s1600/Price_Poster.jpg)
យ៉ាងណាមិញ បើក្រឡេកទៅមើលតាមបណ្តាហាងលក់ទូរស័ព្ទដៃវិញកំពុងមមាញឹកទទួលស្វាគមន៍អតិថិជន OPPO យ៉ាងកក់ក្តៅក្នុងការកក់ទុក Reno8 T Series ដែលពេលនេះសន្ទុះនៃការកក់ទុកមុនមានចំនួនច្រើនលើសលប់ពេក ធ្វើឲ្យក្រុមហ៊ុន OPPO ភ័យខ្លួនសឹងតែគ្មានទូរស័ព្ទគ្រប់គ្រាន់ប្រគល់ជូនអតិថិជនជាទីស្រលាញ់របស់ខ្លួន។
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYcOCqIE1NCR6GBfYAh2wwsPOb8sMRAoUlG8xfT6U8CB3suFMPLQbQBizrtHKF7iNfb1oiIF9yu-RcvU-8RjwE-wbsTJSTGObcsc99RvG9eh6SzMsRnsgidMOOiEEVrvoW8RomHIAEs_IC0PPpK8Y9Pi5p1vv7oWu5bKKvFR6hUYgDCHSHDEtG1fGYcA/s1600/Hot%20Preorder_Poster.jpg)
ទន្ទឹមគ្នានេះ បើក្រឡេកមើលលើបណ្តាញសង្គមវិញ OPPO Reno8 T Series កំពុងក្លាយជាប្រធានក្តៅគគុកដែលមហាជន អតិថិជន តារាៗនាំគ្នាចែករំលែកនិយាយតៗគ្នាពីគុណសម្បត្តិរបស់ស្មាតហ្វូនមួយនេះ។ ចំណែកឯអ្នកជំនាញ Review ខាងវិស័យបច្ចេកវិទ្យា និងបណ្តាសារព័ត៌មានក្នុងស្រុកជាច្រើនក៏បានធ្វើការ Review ពីចំណុចលម្អិតៗ និងលក្ខណៈពិសេសគួរឲ្យចាប់អារម្មណ៍ ជាពិសេសថែមទាំងបានណែនាំដល់អ្នកប្រើប្រាស់ឲ្យងាកមកមើល OPPO Reno8 T Series ទៀតផង។ ដូចនេះតើ Reno8 T Series ទាំងពីរម៉ូដែលមានអ្វីពិសេស និងអស្ចារ្យអ្វីខ្លះទើបគេហ៊ាននិយាយថា លើកនេះមិនដូចមុន?
• OPPO Reno8 T 5G រចនាឡើងជាមួយអេក្រង់កោងបែប 3D លំដាប់កំពូល 120Hz ផ្ដល់នូវបទពិសោធន៍កាន់តែប្លែក ជាមួយទិដ្ឋភាពបង្ហាញកាន់តែអណ្ដែត និងរលូនជាងអេក្រង់ធម្មតា ដែលអេក្រង់ប្រភេទនេះគឺភាគច្រើនបំពាក់តែនៅលើស្មាតហ្វូនថ្លៃៗរាប់ពាន់ដុល្លារ។ ចំណែកកាមេរ៉ាធំមិនធ្លាប់មាន Portrait 108MP អាចឲ្យអ្នកថតរូបភាពខ្នាតធំបានយ៉ាងច្បាស់ និងអាចកាត់យកប្លង់ណាមួយក្នុងរូបយកមកច្នៃប្រឌិតបន្ថែមជាមួយគុណភាពខ្ពស់ដូចគ្នា។ មិនតែប៉ុណ្ណោះវាបំពាក់មកជាមួយបច្ចេកវិទ្យាសាកថ្មល្បឿនកំពូល 67W SuperVOOC™ អាចផ្តល់ជូនលោកអ្នកនូវបទពិសោធន៍សាកថ្មដ៏មានសុវត្ថិភាព និងកាន់តែអស្ចារ្យ ដោយសាកត្រឹមតែសាកថ្ម 5នាទី និយាយទូរស័ព្ទ 5ម៉ោង ហើយសាក 44នាទី បានថាមពល 100%។
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi36myQZVXdMl51FHcflJcNyliYSQxHLV38owSONDaXtnJDTkDH7Og0kKViFgp33unHCoT0PT-PE5u0YoF3WbQnOqGa908rr6opqBh2CY-VpPo96HeI5M3lW1MCG4qwkwXNTuM2tjAWgBvKTdY2IR5TQphT6jB6IaItJyNttVP8VCR1n14w5nBlrHpCcg/s1600/Reno8%20T%205G_KSP.jpg)
• OPPO Reno8 T បំពាក់កាមេរ៉ាធំ 100MP ទទួលបានគុណភាពរូបកាន់តែច្បាស់ លម្អិតគ្រប់ចំណុច និងស្រស់ស្អាតធម្មជាតិពិតៗ ធានាថាសម្រាប់អ្នកចូលចិត្តថតរូបប្រាកដជាមិនខកចិត្តឡើយ។ ចំណែក សមត្ថភាពខ្លាំង RAM 8GB+8GB អាចកំណត់ RAM បន្ថែមបានច្រើនជាងមុនជួយឲ្យល្បឿនដំណើរការរលូន បើកកម្មវិធីច្រើនយ៉ាងណាក៏មិនរអាក់រអួលដែរ។ រីឯ ទំហំផ្ទុកក្នុងម៉ាស៊ីន 256GB ជាទំហំផ្ទុកធំបំផុតបើធៀបទៅស្មាតហ្វូនក្នុងកម្រិតតម្លៃដូចគ្នា ជួយសម្រួលដល់ការប្រើប្រាស់បានកាន់តែយូរ មិនបារម្ភខ្លាចពេញ និងមិនចាំបាច់ទិញ Memory បន្ថែមឡើយ។ ការកម្សាន្តគ្មានដែលកំណត់ជាមួយថាមពលថ្ម 5000mAh បំពេញការកម្សាន្តប្រចាំថ្ងៃដ៏ច្រើនសន្ធឹកសន្ធាប់ ហើយវាគាំទ្រដល់ការប្រើប្រាស់បច្ចេកវិទ្យាសាកថ្មលឿន 33W SUPERVOOC ដែលអាចបំពេញថាមពលកាន់តែរហ័ស សាកថ្មមួយភ្លែតអាចបន្តបេសកកម្មរបស់អ្នកបាន។ ក្រៅពីនេះ រូបរាងវាគឺរចនាដូចទៅនឹង Reno8 T 5G ជាមួយម៉ូដស្បែក និងរចនាដោយស្បែក Fiberglass ពណ៌ស្រស់ចែងចាំង Sunset Orange ហើយមួយទៀតរចនាបថស៊ីវិល័យ OPPO Glow ពណ៌ Starry Black។ រីឯអេក្រង់ OPPO Reno8 T 4G មានទំហំ 6.4Inch ជាមួយនឹងកម្រិតច្បាស់ Full HD+ ពណ៌ដិតស្រស់ កម្រិតបង្ហាញរស់រវើក។ រឹតតែគួរឲ្យចាប់អារម្មណ៍ពិសេសសម្រាប់អ្នកចូលចិត្តស្តាប់តន្រ្តីគឺ OPPO Reno8 T 4G បំពាក់ Speaker 2 គ្រាប់ កម្រិតសម្លេង 200%។
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjsPRGHjUjS1hVLfqnGHvm6BNByVkalf2kI-wmpnsonQ-psGR_nxXJevES2WJF-ANc6qkCwccbNGWrt2kKjSTp6-l44flf_TDZDJNxt3M9TtMOYRPzAFVlJSinStpdT8ZGjgvTCoAkJur-fNsxFbmErNW6YLWbPqItmwaYXIGEpUEgorxVNI_iJgQzUwA/s1600/Reno8%20T_KSP.jpg)
ឥឡូវនេះធ្វើការកក់ទុកមុន OPPO Reno8 T Series ទាំងពីរម៉ូដែលនេះបាន Reno8 T 5G មានតម្លៃត្រឹមតែ $399ដុល្លារ និង Reno8 T តម្លៃ $349ដុល្លារ នៅតាមបណ្តាហាងលក់ទូរស័ព្ទនានាទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី19 ដល់ 24 កុម្ភៈ 2023 ជាមួយនឹងការថែមជូនកញ្ចប់កាដូ ៖
• Reno8 T 5G ថែមកាដូតម្លៃស្មើ $200ដុល្លារ រួមមាន៖ បណ្ណធានាអេក្រង់រយៈពេល 6ខែ តម្លៃ $79, ជញ្ជីងវៃឆ្លាត តម្លៃ $39, កាដូពិសេស តម្លៃ $28 និងស៊ីមស្មាតលេខពិសេស Bronze តម្លៃ $54 ភ្ជាប់គម្រោង SurfLikeCrazy រយៈពេល 4ខែ។
• Reno8 T ថែមកាដូតម្លៃស្មើ $121ដុល្លារ រួមមាន៖ ជញ្ជីងវៃឆ្លាត តម្លៃ $39, កាដូពិសេស តម្លៃ $28 និងស៊ីមស្មាតលេខពិសេស Bronze តម្លៃ $54 ភ្ជាប់គម្រោង SurfLikeCrazy រយៈពេល 4ខែ៕
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgwFwOEWvaV6VPoJJ3eHEWvQYHepVMUKvHduAnKRYECj11E5e-_sg573DcT2XCx29797MkWadeoQJ58fXlITpsDM39Pnuyh6eJpS6wf4BRvk11o-qE3L-4-vR0kj0addD_2q5Os_Wbj0QruyvZ9nstOUWQOeOLsifm1QKjyPvraXA5AFaIGUiQ1U4yZeg/s1600/3Days%20left_Poster.png)