សិល្បៈ
តាគល់ដូចដែលមហាជនបានជ្រាបហើយទាក់ទងនឹងរឿងដែលកក្រើកនាមួយរយៈចុងក្រោយនេះ ក្រោយពីកីឡាករប្រដាល់ថៃមួយរូបបានប្រកាស សំណូមពរដល់អ្នកធំក្នុងវិស័យប្រដាល់កម្ពុជា ជួយតាមដានតម្លៃប្រដាល់ កាលពីការប្រកួត Worldfight លុយចំនួន ២.២ លានបាត នៅមិនទាន់បានទូទាត់ទេ ហើយអ្វីដែលកាន់តែភ្ញាក់ផ្អើលនោះ គឺបន្ទាប់ពីក្រុមហ៊ុននៅខ្មែរមួយបានប្រកាសឱ្យដឹង ថាសូម្បីជនជាតិថៃ អ្នកបង្កើតកម្មវីធីប្រដាល់ World Fight ក៏ជំពាក់លុយខ្មែរដែរ។
តាមរយៈគណនីហ្វេបុកឈ្មោះ Pu Rith បានលើកឡើងឱ្យដឹងថា៖ «សេចក្តីប្រកាស់ជូនដំណឹងចំពោះ លោក Tony Anh ឈ្មោះក្រាវ) (ឈ្មោះក្នុងលិ.ខិ.តឆ្ល.ងដែ...ន Srisud Tipaya ) ជនជាតិថៃ ដែលជាអ្នកបង្កើតកម្មវីធីប្រដាល់ World Fight Tournament ដើម្បីចូលខ្លួនមកដោះស្រាយ ទូទាត់លុយដែលនៅជំពាក់ ក្រុមហ៊ុន R.dB Cambodia ថ្លៃជួល Sound system, Lighting, LED Screen and stage ក្នុងព្រិត្តិការណ៍ ប្រដាល់ World Fight Tournament ចំនួន 5,000$ »
គណនីដដែលបានបញ្ជាក់ឱ្យដឹងទៀតថា៖ «បញ្ជាក់ លោក Srisud Tipaya ) បានជួល ឆាកភ្លើងប្រព័នសម្លេងនឹងផ្ទាំង រូបភាព LED screen ពីក្រុមហ៊ុន R.dB Cambodia) Show ទីមួយ ថ្ងៃ27/July/22 ធ្វើឡើងនៅទីតាំង ស្តាតថ្មីជិតវិមានឈ្នះឈ្នះ ចំនួនទឹកប្រាក់ 6,500$ /1 Show»
«Show ទីពីរ ថ្ងៃទី 31/Aug/22 ធ្វើឡើងនៅស្តាតចាស់ ចំនួនទឹកប្រាក់ 6,500$ /1 Show សរុបទឹកប្រាក់ទាំពីកម្មវីធី ចំនួន 13,000$ លុយដែលលោក Srisud Tipaya ទូទាត់អោយ តាម ABA transfer 5,400$ បូកនឹងលុយកក់ក្រាវ ចំនួន 2,600$ សរុបទឹកប្រាក់ លោក Srisud Tipaya ) បានទូទាត់អោយបាន ចំនួន 8,000$ ដូច្នេះ លោក Srisud Tipaya នៅខ្វះ លោក Thy Thearith ម្ចាស់ក្រហ៊ុន R.dB Cambodia 5,000$ ទៀត»
«អស់រយៈពេលច្រើនខែហើយដែលខ្ងុំមិន ផុសព្រោះទុកពេលអោយដោះស្រាយ តែការរង់ចាំគ្មានដំណោះស្រាយ ហើយមានការយល់ច្រឡំថាគាត់បាននិយាយថាគាត់បាន ចាញ់បោកខ្មែរអស់លុយជាច្រើន តាមពិតទៅគាត់បាននិយាយកុហក អ្នកដែលត្រូវចាញ់បោកគេ គឺខ្មែរទេ ដែលត្រូវរ.ងគ្រោ-ះ ដូចជាខ្ញុំអញ្ចឹង ខ្ញុំសូមអោយបងប្អូន ប្រុ..ងប្រ.យ័.ត្ន ជនម្នាក់នេះ Mr Srisud Tipaya អ្នកធ្វើកម្មវីធី World Fight Tournament,»