សង្គម
អាម៉ាប៉ាប៉ាញ៉ូសនៅពេលថ្មីៗនេះ នាយគ្រឿន តារាកំប្លែងកំពុងរងនូវការរិះ.គ.ន់យ៉ាងខ្លាំងពីសំណាក់ក្រុមអ្នកស្រលាញ់សត្វចិញ្ចឹម បន្ទាប់ពីឃើញរូបភាពយួរសត្វឆ្មាមួយក្បាលទាំងជាប់ប្រឡៅក នៅក្នុងកម្មវិធីកំប្លែងមួយ តែយ៉ាងណាក្រោយពីរងការរិះគន់នេះ នាយគ្រឿនក៏ចេញមកសុំទោ.ស តែក៏មានហេតុផលរបស់លោកផងដែរ។
តាមរយៈការលើកឡើងពីក្រុមអ្នកស្រលាញ់សត្វចិញ្ចឹមបានលើកឡើងយ៉ាងដូច្នេះថា៖ « ដំបូងគិតថាខ្ជិលទើស ខានផូសរូបយូរហើយ។ តែថ្ងៃនេះសុំទើសតិចហើយ ព្រោះមើលទៅវាដូចជាជ្រុលពេក គិតអីរាល់ថ្ងៃហ្នឹង? ចង់ល្បី? ខ្លាចបាត់ឈ្មោះ? ខ្លាចគេភ្លេច? ឫចង់ល្បីដោយសារសត្វ? មនុស្សបើគិតឃើញតែ១ជ្រុងព្រោះតែខ្លួនចង់ល្បីចង់បានលុយពេកធ្វើរឿងដែលថោ.កទា.បជារឿងកំប្លែងនោះគេមិនហៅថាមនុស្សទេ វាចូលលក្ខណៈថោ..កជាងសត្វទៅទៀត។ ចូរគិតមុនគូរ»។
បន្ទាប់ពីឃើញការលើកឡើងរិះ.គន់ និងការបញ្ចេញមតិជាច្រើន ក្នុងនោះនាយគ្រឿន ក៏បានចេញមកសុំទោ.ស ដោយលើកឡើងថា៖ «សូមទោ.សបងប្អូនខ្ញុំដឹងខុសហេីយនូវការសម្ដែងលេងយួរឆ្មាភ្លេចខ្លួន នឹកឃេីញថាក្រឡៅករឆ្មាធំដែរ យួរមួយភ្លែតវាមិនអី»
លោកបានបន្ថែមឱ្យដឹងទៀតថា៖ «សត្វឆ្មាខ្ញុំមិនស្រលាញ់ ក៏ខ្ញុំមិនស្អប់ដែរ បេីម្ចាស់ឆ្មាមិនសម្បាយចិត្តប្ដឹ.ងឬឱ្យខ្ញុំសូមទោសឆ្មាក៏ខ្ញុំព្រម តែខ្ញុំអន់ចិត្តមានបងប្អូន ប្រមា.ថជីវិតខ្ញុំ តែមិនអីទេខ្ញុំ ធ្វេីបុណ្យបានខ្លះដែរបេីមានជាតិក្រោយសូមកេីតជាសត្វទៅនៅភពផ្សេង»៕