header ads

Sponsor

សង្គម

អាម៉ាប៉ាប៉ាញ៉ូស

មានការចាប់អារម្មណ៍ជាខ្លាំងក្រោយពីស្ងាត់ៗគេបានឃើញបវរកញ្ញាពីររូបបានដកខ្លួនចេញពីការសម្តែងរឿងភាគខ្នាតធំ «អប្សរាមហាអង្គរ»ដែលដឹកនាំដោយផលិតករដ៏ល្បីឯកឧត្តម ហ្វៃ សំអាង ។ គេមិនទាន់ដឹងពីមូលហេតុក្នុងកា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​រដកខ្លួនរបស់បវរកញ្ញាទាំងពីររូបនោះទេ ។ 

«អប្សរាមហាអង្គរ»ជាខ្សែភាគយន្តខ្នាតធំរបស់ផលិតកម្មហង្សមាសដែលបានចាប់ផ្តើមសម្ពោធកាលពីមួយរយៈមុន ។ រឿងភាគបុរាណមួយនេះចាត់ទុកជារឿងខ្នាតធំប្រចាំឆ្នាំ ២០២៣ ព្រោះមានការចូលរួមសម្តែងពីសំណា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក់តារាល្បីៗថ្មីចាស់ជាច្រើនជំនាន់ដែលមានដូចជាអ្នកស្រី អម្ពរទេវី នារី រ័ត្នគន្ធា លោក ទេព រិនដារ៉ូ លី ម៉ារីណា រួមនឹងបវរកញ្ញាជាច្រើនរូបថែម ទៀត។

មានការព្រលយថាទើបតែចាប់ផ្តើមដំណ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ើរការរឿងភាគនេះចំណាយអស់ប្រាក់២០ម៉ឺន ដុល្លារទៅហើយដែលគេសន្និដ្ឋានថាការចំណាយអាចក្បែរលានដុល្លារក្រោយបញ្ចប់ការថត ។

ស្របពេលតារាល្បីៗស្រីប្រុសជាច្រើនជំ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នាន់បានបង្ហាញវត្តមាននៅក្នុងរឿងភាគមួយនេះគេ សង្កេតឃើញស្រីស្អាតពីរដូងបានដកខ្លនចេញពីការសម្តែងរឿងនេះដែលមានដូចជាអតីត បវរកញ្ញាចក្រវាឡ ២០១៨ រឿន ណាត និងអតីត Miss Grand Cambodia ២០២០ សេង រដ្ឋា មិនទាន់មានការបញ្ជាក់ពីមូលហេតុដែលស្រីស្អាតទាំងពីរដកខ្លួនពីការថតរឿងនេះទេ ។

ប៉ុន្តែ មានការបង្ហើបថាមូលហេតុអ្នកទាំងដ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​កខ្លួនបែបនេះអាចមកពីពួកគេគ្មានពេលវេលាគ្រប់គ្រាន់ក្នុងការហ្វឹកហាត់ព្រោះតារាដែលចូលរួមសម្តែងរឿងនេះត្រូវចំណាយពេលហាត់រាំរបាំ អប្សរា និងជំនាញមួយចំនួនរាប់ខែ។ខ្លះសង្ស័យថាស្រីស្អាតទាំងពីរច្រានចោល ការថតរឿង ភាគខ្នាត ធំបែបនេះអាចមកពីពួកគេត្រៀមខ្លួនប្រកួតបវរកញ្ញាក្នុងកម្មវិធីផ្សេងទៀតទៀតក៏ថាបាន ។ក្នុងនោះក៏មានការសោកសា្តយពីសំណាក់អ្នកគាំទ្រព្រោះថាទាំង រឿន ណាត និង សេង រដ្ឋា សុទ្ធសឹងជាស្រីស្អាតនិងមានសមត្ថភាពហើយស័ក្តិសមខ្លាំងណាស់ពេលពួកគេ ស្លៀកឈុត បុរាណបែបនេះ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

@AmapapaNews

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post