
សង្គម
ប្រមាណជាបួនខែហើយដែលតារាសម្តែងរូបស្រស់សិចស៊ី ឡុង ថាវរី បានរៀបការជាមួយ ស្វាមីជាអ្នកជំនួញ។ អ្វីដែលគួរឱ្យកត់សម្គាល់ក្រោយរៀបការតារាស្រីរូបស្រស់ម្នាក់នេះតែង ចែករំលែករូបភាពរីករាយនៅក្នុងជីវិតឯកជនរបស់ខ្លួនតាមបណ្តាញសង្គមដែលធ្វើឱ្យមិត្តភក្តិ មានការត្រេកអរនឹងរំភើបជំនួសនាងទៀតផង ។ តែយ៉ាងណាពេលនេះនាងមិនទាន់មាន ដំណឹងល្អនៅឡើយទេ។
ក្រោយរៀបការរួចស្រីស្អាត ឡុង ថាវរី តែងចំណាយពេលដើរកម្សាន្តជាមួយស្វាមីមិនថានៅ ក្នុងស្រុកឬបណ្តារប្រទេសជិតខាងនានាដែលធ្វើឱ្យមិត្តភក្តិក្នុងនិងក្រៅសិល្បៈលាន់មាត់សរសើរដល់តារាសម្តែងរូបនេះដែលមានសំណាងមានស្វាមីជាអ្នកជំនួញមានទ្រព្យហើយរូបរាង ក៏ស្រស់សង្ហាថែមទៀត ។
មានការលើកឡើងថាភាគរយតិចណាដែលថាតារាសម្តែងមុខ មាត់ដូចកូនកាត់រូបនេះវិលមកប្រឡូកក្នុងសិល្បៈសន្សំប្រាក់កាក់ល្អិតក្រោមកម្តៅថ្ងៃដូចមុន ។ អ្វីដែលចាប់អារម្មណ៍ទោះមិនមានសកម្មភាពសិល្បៈក៏ពិតមែន តែ ឡុង ថវរី តែងចែករំលែក រូបភាពរីករាយនៅក្នុងជីវិតគូថ្មីថ្មោងរបស់អ្នកនាងនៅតាមបណ្តាញសង្គមជូនដល់មហាជនជាអ្នកគាំទ្រ ។
គួរបញ្ជាក់ថា ឡុង ថាវរី ធ្លាប់ជាតារាសម្តែងដែលមានប្រជាប្រិយភាពគួរសមពោលនាងលេច មុខនៅក្នុងខ្សែរឿង ក៏ដូចជាMV រួមនឹងស្ប៉តពាណិជ្ជកម្មជាបន្តបន្ទាប់ តែនៅអំឡុងចុងខែ តុលាឆ្នាំ ២០២២ កន្លងទៅតារាសម្តែងរូបស្រស់សិចស៊ីរូបនេះបានសម្រេចបញ្ចប់ភាពនៅលីវ ដោយរៀបការជាមួយស្វាមីជាអ្នកជំនួញយ៉ាងអធិកអធិមនៅអាគាឌឺព្រីមៀរសែនសុខដោយ មានការចូលរួមជូនពរជ័យពីសំណាក់មិត្តភក្តិក្នុងនិងក្រៅសិល្បៈកុះករ៕













