
សង្គម
ជាក់ថាអ្នកគាំទ្រតារាសម្តែង នៅ សូនីតា ពិតជាបានដឹងថាមួយរយៈមុនតារាសម្តែងរូប ស្រស់ម្នាក់នេះបានបង្ហាញភាពសោកសៅតាមបណ្តាញសង្គមដោយបានប្រកាសខ្លួនជាSingle mom ថែមទៀតផង។ ប៉ុន្តែយ៉ាងណាថ្មីៗនេះគេបានឃើញតារាសម្តែងរូបនេះបានថតរូបរួម គ្នាជាមួយស្វាមីឯកឧត្តម ទិត ថាវវិទ្ធ យ៉ាងស្រស់ស្អាតដែលធ្វើឱ្យគេសន្និដ្ឋានថាជីវិតគូអ្នក ទាំងពីរស្រស់ស្រាយវិញហើយ ។
គេចាំបានថាកាលពីអំឡុងខែមករាកន្លងទៅ នៅ សូនីតា បានបង្ហាញអារម្មណ៍មិនសមប្រកប នៅក្នុងជីវិតគូរបស់អ្នកនាង។ មិនតែប៉ុណ្ណាះនាងថែមទាំងស្រែកទាមទាររកយុត្តិធម៌ក្នុងនាម ខ្លួនជាមនុស្សក្បាលមួយថែមទៀតផង ។ កាលណោះស្រីស្រស់រូបនេះក៏ទទួលបានការលើក ទឹកចិត្តពីសំណាក់អ្នកគាំទ្រនិងមិត្តជិតដិតមួយចំនួនរហូតដល់តារាសម្តែង ចន ច័ន្ទលក្ខិណា ធ្លោយមាត់ថា «ចាំមើលគេត្រូវគ្នាវិញពួកនាង»។
អ្វីដែលកត់សម្គាល់បើទោះ នៅ សូនីតា នៅ តែបន្តប្រើពាក្យSingle នៅលើប្រូហ្វាលហ្វេសប៊ុកក្តី តែថ្មីៗនេះគែបានឃើញតារាសម្តែងរូប នេះបានបង្ហាញវត្តមានជាមួយស្វាមីរបស់ខ្លួនឡើងវិញនៅក្នុងកម្មវិធីមួយកាលពីពេលថ្មីៗនេះ ។
តាមរយៈរូបភាពជាច្រើនសន្លឹករបស់ ឯកឧត្តម ទិត ថាវរិទ្ធ ជាមួយភរិយា នៅ សូនីតា នៅក្នុង កម្មវិធីអបអរសាទរទិវាវប្បធម៌ជាតិ និង ការជួបជុំសំណេះសំណាលអាហារសាមគ្គីជាមួយ សិល្បករសិល្បការិនីកាលពីថ្ងៃទី ០២ មិនា កន្លងទៅ។ រូបភាពជាច្រើនសន្លឹករបស់អ្នកទាំងពីរ ក៏ទទួលបានការចាប់អារម្មណ៍ពីសំណាក់អ្នកគាំទ្រដោយម្នាក់ៗបានចូលរួមត្រេកអរនឹងមាន ការលើកឡើងថាទំនាក់ទំនងរបស់ នៅ សូនីតា និងស្វាមីឈានទៅរកភាពល្អប្រសើរវិញ ហើយ។
ខ្លះថា ជារឿងល្អព្រោះអ្នកទាំងពីរក៏មានកូនជាចំណងដៃមិនអាចគិតអ្វីលឿនៗបាន ទេ។ ចុងក្រោយនេះគេសង្កេតឃើញ នៅ សូនីតា ហាក់មានសកម្មភាពថ្មីៗនៅក្នុងសិល្បៈ និងការលក់ដូរតាមអនឡាញផុសផុលជាងមុន៕









