
សិល្បៈ
ទោះមិនទាន់មានគម្រោងដឹកដៃគ្នាចូលរោងការក៏ពិតមែន តែចំណងស្នេហ៍រវាងតារាស្រី នួន ណត្ថិយា និងលោក ជា លាងឈែ កាន់តែមានភាពស្អិតរមួតមិនខុសពីប្តីប្រពន្ធប៉ុន្មានឡើយ ។ យ៉ាងណាមិញថ្មីៗនេះស្រីស្អាត នួន ណត្ថិយា បានធ្វើដើមទ្រូងជាថ្មីពេលនោះគេបានឃើញ តារារូបសង្ហា ជា លាងឈែ ទៅមើលថែទាំស្រីស្អាត នួន ណត្ថិយា យ៉ាងគាប់ចិត្តនៅកន្លែងកែ សម្ជស្សនោះតែម្តង ។
ហាក់មានភាពក្លាហានជាងតារាស្រីមួយចំនួន នួន ណត្ថិយា ហាក់មិនខ្លាចក្នុងការប្រកាសជា ចំហពីចំណុចខ្លះៗដែលនាងបានកែសម្ជស្សទៅតាមបច្ចេកវិជ្ជានាពេលបច្ចុប្បន្នដែលមានដូចជាការកែបន្ថែមខ្ទង់ច្រមុះ ថ្ពាច់ខួច និងដើមទ្រូងជាដើម ។
យ៉ាងណាមិញថ្មីៗនេះតារាស្រីដែល និយមលេងខ្លួនសិចស៊ីរូបនេះដល់វេលាក៏ការវះកាត់ដូរដើមទ្រូងជាថ្មីនៅក្នុងកន្លែងកែសម្ជស្សមួយនៅក្នុងស្រុក។ តែអ្វីដែលចាប់អារម្មណ៍គេបានឃើញលោក ជា លាងឈែ បានទៅTake Care គូស្នេហ៍ដោយការបញ្ចុកបាយទឹកដល់កន្លែងកែសម្ជស្សដែលមើលទៅពិតជាផ្អែមល្ហែម ជាខ្លាំង ។ ក្នុងនោះក៏មានការសរសើរនិងសម្តែងអារម្មណ៍រំភើបជំនួសស្រីស្អាត នួន ណត្ថិយា ដែលមានគូស្នេហ៍ទៅតាមថ្នាក់ថ្នមបែបនេះ ។
ដ្បិតចំណងស្នេហ៍កាន់តែស៊ីជម្រៅនិងបើកចំហបែបនេះក្តី តែតារាប្រុសស្រីមួយគូនេះមិនទាន់ មានគម្រោងរៀបការនោះទេ ។ យ៉ាងណាមិញមួយរយៈមុនតារាសម្តែងកូនកាត់ចិន ជា លាង ឈែ បានប្រាប់ថាលោកនឹងសម្រេចដឹកដៃគូស្នេហ៍រៀបការលុះត្រាតែបានសម្រេចបំណងប្រា ថ្នាដោយការបើកអាជីវកម្មឱ្យជោគជ័យជាមុនសិនទើបសម្រេចចិត្តយកភរិយា៕










