header ads

Sponsor

យុវជនស្រុកព្រៃកប្បាស ខេត្តតាកែវ ដែលបង្ហោះវីដេអូ អំពីម៉ូតូដែលច្នៃដាក់ពូថៅនៅបំពង់ស៊ីម៉ាំងនោះ ត្រូវបានសមត្ថកិច្ចហៅមកអប់រំណែនាំហើយ ដែលសមត្ថកិច្ចថានេះជាការបំពុលសង្គម បើទោះបីជាសាមីខ្លួនថាមិនមែនជាម៉ូតូរបស់ខ្លួនក្ដី គឺជារបស់មិត្តភក្តិដែលនៅខេត្តកំពង់ស្ពឺ។

ក្នុងខ្លឹមសារនៃវីដេអូរបស់យុវជនរស់នៅភូមិ ក្ដាញ់ ឃុំក្ដាញ់ ស្រុកព្រៃកប្បាស ដែលត្រូវបានសមត្ថកិច្ចហៅមកអប់រំណែនាំនេះ បានអះអាងថា« ម៉ូតូឆ្នាំ២០២៣ខេត្តតាកែវចឹងណា ជិះបានតែចឹងទេ អត់ជិះ២៣ ដូចគេ កាងស៊ីម៉ាំហ្សីន ជិះអត់ឡូយទេ...ឃើញ២៣ហ្នឹងជិះ ទុកមុខ ទុកមាត់ ទុកផ្លូវឱ្យដើរផង ២៣ ហ្នឹងទុកសម្រាប់ជិះយប់»។

ក្រោយពីឃើញការបង្ហោះបែបនេះ សមត្ថកិច្ចស្រុកព្រៃកប្បាស ដឹកនាំដោយលោក វរសេនីយ៍ឯក ឡេង ប៊ុនឡុង អធិការនគរបាលស្រុកព្រៃកប្បាសក៏ស្រាវជ្រាវ រកឃើញនៅទីតាំងខាងលើ បានហៅយុវជនរូបនេះមកធ្វើការអប់រំណែនាំ ដើម្បីបំផុសភាពត្រឹមត្រូវ ក្នុងនាមជាយុវជនមួយឱ្យចូលរួមធ្វើជាពលរដ្ឋល្អត្រឹមត្រូវ ហើយយុវជនខាងលើនេះយល់ព្រម និងធ្វើកិច្ចសន្យាថាឈប់ធ្វើបែបនេះទៀតហើយ តែបានអះអាថាមិនមែនជាម៉ូតូរបស់ខ្លួនឡើយគឺជារបស់មិត្តភក្តិតែប៉ុណ្ណោះ។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post