សិល្បៈ
តាគល់មានការភ្ញាក់ផ្អើលជាខ្លាំងក្រោយពីបានលេចឮព័ត៌មានថាតារាសម្តែង លីលី ត្រូវបានសមត្ថ កិច្ចចាប់ខ្លួនពីបទឆ បោ កលុយតុងទីនកាលពីថ្ងៃទី០៧ម្សិលមិញនេះ។ប៉ុន្តែយ៉ាងណាតារា សម្តែងលោក សុវណ្ណ សំណាង បានចេញមុខច្រា នចោលចំពោះរឿងនេះដោយនិយាយថា លីលី គូស្នេហ៍លោកមិនបានធ្វើរឿងបែបនេះឡើយ ។
ក្រៅពីតារាសម្តែងអ្នកមេម៉ាយកូនមួយ លីលី ក៏មានមុខរបរផ្ទាល់ខ្លួនដែលមានដូចជាលក់ ផលិតផលតាមអនឡាញហើយថ្មីៗនេះនាងក៏បានធ្វើជារមេតុងទីនផងដែរ ។ អ្វីដែលចាប់ អារម្មណ៍មួយរយៈមុន លីលី ក៏ធ្លាប់ប្រកាសពីតម្លៃខ្លួនដែលទទួលបានរាប់ម៉ឺនដុល្លារពីការ ឃោសនាផលិតផលមួយតែក្រោយមកក៏ស្ងាត់ទៅវិញ ។
ប៉ុន្តែចុងក្រោយនេះគេសង្កេតឃើញ តារាសម្តែង លីលី មានសកម្មភាពសិល្បៈជាហូរហែររួមនឹងមុខរបរលក់អនឡាញក៏ទទួលបាន ការគាំទ្រពីសំណាក់អតិថិជន។ រហូតតារាស្រីរូបនេះបានធ្លោយថានឹងមានដំណឹងល្អរវាងនាង និងគូស្នេហ៍នៅក្នុងឆ្នាំនេះតែម្តង។ តែមិននឹកស្មានថានៅល្ងាចថ្ងៃទី ០៧ នេះក៏មានលេចធ្លាយ ដំណឹងថាតារាសម្តែងរូបរាងស្រឡូនរូបនេះត្រូវបានសមត្ថកិច្ចឃា ត់ខ្លួនពីប ទឆ បោ កប្រា ក់ ដែលធ្វើឱ្យមហាជន ជាពិសេសអ្នកលេងបណ្តាញសង្គមមានការភ្ញាក់ផ្អើលជាខ្លាំង។
ស្របពេលព័ត៌មាននេះលេចធ្លាយមិនប៉ុន្មានផងតារាសម្តែង សុវណ្ណ សំណាង ដែលត្រូវបាន គេស្គាល់ថាជាគូស្នេហ៍របស់តារាសម្តែង លីលី បានចេញមុខបង្ហោះសារនៅតាមបណ្តាញ សង្គមដែលមានអត្ថន័យថា«ខ្ញុំបាទ សុវណ្ណ គ្រួសារ លីលី សុំបដិសេធរាល់ការចោ ទប្រ កា ន់ រឿ ងឆ បោ កលុយតុងទីនព្រោះខ្ញុំបាទបានទូទាត់រួចរាល់អស់ហើយហ្វេ ប៊ុ កគាត់ខ្ញុំបាទកាន់» ការលើកឡើងរបស់ តារាសម្តែង សុវណ្ណ សំណាង បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមមួយ ចំនួនបានសួរនាំជាច្រើនដោយសួរថា«តើពេលនេះ លីលី យ៉ាងម៉េចហើយ» «នរណាជាអ្នក ប្តឹ ងគាត់ »«ជូនពរឱ្យគាត់រួចផុតពីការចោ ទប្រ កា ន់មួយនេះ»ជាដើម ។ប៉ុន្តែលោក សុណ្ណ សំណាង មិនបានឆ្លើយតបនោះឡើយ ៕