សិល្បៈ
តាគល់មានការភ្ញាក់ផ្អើលជាខ្លាំងក្រោយពីបានលេចឮព័ត៌មានថាតារាសម្តែង លីលី ត្រូវបានសមត្ថ កិច្ចចាប់ខ្លួនពីបទឆ បោ កលុយតុងទីនកាលពីថ្ងៃទី០៧កន្លងទៅនេះ ហើយនៅព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣នេះ កម្លាំងការិយាល័យព្រ ហ្មទ ណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានបញ្ជូនខ្លួនកញ្ញា ហ៊ន សាលី ទៅកាន់សា លា ដំ បូងរាជធានីភ្នំពេញពាក់ព័ន្ធករណីមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន។
ក្រៅពីតារាសម្តែងអ្នកមេម៉ាយកូនមួយ លីលី ក៏មានមុខរបរផ្ទាល់ខ្លួន ដែលមានដូចជាលក់ផលិតផលតាមអនឡាញ ហើយថ្មីៗនេះនាងក៏បានធ្វើជាមេតុងទីនផងដែរ ។ អ្វីដែលចាប់អារម្មណ៍មួយរយៈមុន លីលី ក៏ធ្លាប់ប្រកាសពីតម្លៃខ្លួនដែលទទួលបានរាប់ម៉ឺនដុល្លារពីការឃោសនាផលិតផលមួយតែក្រោយមកក៏ស្ងាត់ទៅវិញ ។
ប៉ុន្តែចុងក្រោយនេះគេសង្កេតឃើញ តារាសម្តែង លីលី មានសកម្មភាពសិល្បៈជាហូរហែររួមនឹងមុខរបរលក់អនឡាញក៏ទទួលបាន ការគាំទ្រពីសំណាក់អតិថិជន។ រហូតតារាស្រីរូបនេះបានធ្លោយថានឹងមានដំណឹងល្អរវាងនាង និងគូស្នេហ៍នៅក្នុងឆ្នាំនេះតែម្តង។ តែមិននឹកស្មានថានៅល្ងាចថ្ងៃទី ០៧ នេះក៏មានលេចធ្លាយ ដំណឹងថាតារាសម្តែងរូបរាងស្រឡូនរូបនេះត្រូវបានសមត្ថកិច្ចឃា ត់ខ្លួនពីប ទឆ បោ កប្រា ក់ ដែលធ្វើឱ្យមហាជន ជាពិសេសអ្នកលេងបណ្តាញសង្គមមានការភ្ញាក់ផ្អើលជាខ្លាំង។
ការនាំខ្លួនទៅតុ លា ការ ត្រូវបានសមត្ថកិច្ចធ្វើឡើងតាមដី កាប ញ្ជាឱ្យចូលខ្លួនរបស់លោក គឹម ហុងសាន ព្រះរា ជអា ជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីឱ្យឈ្មោះ ហ៊ន សាលី ចូលទៅបំភ្លឺលើបណ្តឹងរបស់ឈ្មោះ អឿន ម៉ូនីកា ដែលប្តឹ ងចោ ទប្រ កា ន់ពីប ទមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន ពោលគឺពាក់ព័ន្ធនឹងការចេញមូលប្បទានបត្រគ្មានសាច់ប្រាក់”សែកស្អុយ” ប្រមាណ១០ ម៉ឺនដុល្លារអាមេរិក ។
ប៉ុន្តែបើតាមឈ្មោះ ហ៊ន សាលី និយាយថា លុយនោះគេបានសងទៅដើមបណ្តឹងជាបន្តបន្ទាប់ ហើយ ដោយសារតែមួយរយៈនេះដើមប ណ្តឹងត្រូវជា ប់ឃុំខ្លួននៅក្នុងព ន្ធនា គារទើបមានការខ កខានក្នុងការទូទាត់ប្រាក់ ដូច្នោះមិនត្រូវឃា ត់ខ្លួនគេទេ។
ស្របពេលព័ត៌មាននេះលេចធ្លាយមិនប៉ុន្មានផងតារាសម្តែង សុវណ្ណ សំណាង ដែលត្រូវបាន គេស្គាល់ថាជាគូស្នេហ៍របស់តារាសម្តែង លីលី បានចេញមុខបង្ហោះសារនៅតាមបណ្តាញ សង្គមដែលមានអត្ថន័យថា«ខ្ញុំបាទ សុវណ្ណ គ្រួសារ លីលី សុំបដិសេធរាល់ការចោ ទប្រ កា ន់ រឿ ងឆ បោ កលុយតុងទីនព្រោះខ្ញុំបាទបានទូទាត់រួចរាល់អស់ហើយហ្វេ ប៊ុ កគាត់ខ្ញុំបាទកាន់» ការលើកឡើងរបស់ តារាសម្តែង សុវណ្ណ សំណាង បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមមួយ ចំនួនបានសួរនាំជាច្រើនដោយសួរថា«តើពេលនេះ លីលី យ៉ាងម៉េចហើយ» «នរណាជាអ្នក ប្តឹ ងគាត់ »«ជូនពរឱ្យគាត់រួចផុតពីការចោ ទប្រ កា ន់មួយនេះ»ជាដើម ។ប៉ុន្តែលោក សុណ្ណ សំណាង មិនបានឆ្លើយតបនោះឡើយ ។
បច្ចុប្បន្ន កញ្ញា ហ៊ន សាលី កំពុងស្ថិតក្នុងដំណាក់កាលតំណាងអយ្យការបើការស៊ើបសួរនៅឡើយ៕