header ads

Sponsor

កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន សហការជាមួយគណៈបញ្ជាឯកភាពខណ្ឌពោធិ៍សែនជ័យ ចុះត្រួតពិនិត្យរដ្ឋបាលផ្ទះសំណាក់ «នាគទេព» នៅព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣ ស្ថិតក្នុងភូមិត្រពាំងល្វា១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ពាក់ព័ន្ធករណីនាំពលករមិនស្របច្បាប់ទៅធ្វើការនៅប្រទេសកូរ៉េ។

ក្នុងប្រតិបត្តិការចុះត្រួតពិនិត្យនេះ សមត្ថកិច្ចបានរកឃើញមានជនរងគ្រោះចំនួន ១២៤នាក់ (ស្រី ៣៩នាក់) ។ ក្រោយពីការត្រួតពិនិត្យសមត្ថកិច្ច សម្រេចនាំខ្លួនជនសង្ស័យម្នាក់ ឈ្មោះ តាំ ច័ន្ទទី ហៅ សីហា ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួល សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងជនរងគ្រោះចំនួន ០៧នាក់ (ស្រី ០២នាក់) មកកាន់ការិយាល័យ ដើម្បីធ្វើការសាកសួរ និងស្រាវជ្រាវ ។ 

តាមការបំភ្លឺរបស់ជនរងគ្រោះ បានឲ្យដឹងថាពួកគាត់បានខាតបង់ប្រាក់ដែលបានឲ្យទៅជនសង្ស័យខាងលើ ក្នុងម្នាក់ៗ ចន្លោះពី ៦០០ដុល្លារ ទៅ ៨០០ដុល្លារ។

បច្ចុប្បន្នសមត្ថកិច្ចជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនជន សង្ស័យខាងលើទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធីច្បាប់ ។ ចំណែកជនរងគ្រោះចំនួន ១២៤នាក់ (ស្រី ៣៩នាក់) អនុញ្ញាតឲ្យវិលត្រលប់ទៅលំនៅដ្ឋានវិញ៕  

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post