សង្គម
អាម៉ាប៉ាប៉ាញ៉ូសកាន់តែកៀកដល់ថ្ងៃសម្រាលតារាសម្តែង ទឹម រដ្ឋា បានរៀបចំពិធីទាយភេទកូនក្នុងផ្ទៃរបស់ ខ្លួនដោយមានការចូលរួមពីសំណាក់មិត្តភក្តិជិតដិតជាអ្នកនៅក្នុងនិងក្រៅសិល្បៈកាលពីថ្ងៃទី ០៨ ម្សិលមិញនេះ ។ អ្វីដែល កត់សម្គាល់កូនដំបូងរបស់តារាសម្តែងរូបរាងស្រឡូនម្នាក់នេះ ជាកូនស្រីដែលធ្វើឱ្យអ្នកគាំទ្រមានការរំភើបនឹងលាន់មាត់ថាដឹងតែស្រស់ស្អាតហើយបើម៉ាក់ និងប៉ាសុទ្ធតែមានរូបរាងស្រស់ស្អាតខ្លាំងបែបនេះ ។
ពិធីទាយភេទកូនក្នុងផ្ទៃរបស់ ទឹម រដ្ឋា មានការរៀបចំបែបសាមញ្ញតែពោរពេញទៅដោយភាព រីករាយនិងរ៉ូមែនទិកជាខ្លាំង ដោយមានការចូលរួមពីសំណាក់មិត្តភក្តិក្នុងសិល្បៈជិតស្និទ្ធដែល មានដូចជា សារាយ សក្ខណា សម ម៉ាណា មួយ មួយ និងលោក ឯក រៀម ជាដើម ។
ម្នាក់ៗបានសម្តែងការរីករាយដោយបានដឹងភេទកូនក្នុងផ្ទៃរបស់ ទឹម រដ្ឋា ហើយលាន់មាត់ថា ក្មួយស្រីដឹងតែមានមុខមាត់ឃ្យូតគួរឱ្យស្រឡាញ៉ហើយព្រោះជាកូនកាត់បែបនេះ ។ ក្រឡេក មកមើលអ្នកម្តាយសម័យថ្មី ទឹម រដ្ឋា នៅតែមានសុខភាពមាំមួនល្អហើយសម្រស់ក៏ជះឆ្វាច មិនធម្មតាបើទោះអ្នកនាងកាន់តែកៀកដល់ថ្ងៃសម្រាលកូនក្តី ។
មិនខុសពីតារាក្នុងស្រុកជាច្រើនបើទោះមានជីវភាពហ៊ឺហា តែតារាសម្តែងរូបរាងស្រឡូន ទឹម រដ្ឋា នៅតែជ្រើសយកការសម្រាលនៅក្នុងមន្ទីរពេទ្យឯកជនល្បីមួយក្នុងស្រុក ។ ក្នុងនោះក៏ មានការបង្ហើបថាក្រោយ ទឹម រដ្ឋា ពពោះនឹងត្រៀមខ្លួនទទួលសមាជិកថ្មីស្វាមីរបស់នាងកាន់ តែបង្ហាញក្តីស្រឡាញ់និងយកចិត្តទុកដាក់ដល់អ្នកនាងទ្វេរដងដែលកាន់តែធ្វើឱ្យ ទឹម រដ្ឋា មានក្តីសុខដែលបានទទួលចំណងដៃពិសេសមួយនេះ ។
ក្រោយមានកូនរួច ទឹម រដ្ឋា នៅតែបន្តប្រឡូកក្នុងអាជីពសិល្បៈដដែលគ្រាន់តែមិនសម្រុកដូចមុនព្រោះត្រូវមើលការងារនៅក្នុងមុខជំនួញផងដែរ ៕