សង្គម
អាម៉ាប៉ាប៉ាញ៉ូសក្រោយមហាព្រឹត្តិការណ៍បីស្រ្តីពិភពលោក២០២៣ ប៉ុន្មានម៉ោងតែប៉ុណ្នោះ កីឡាករល្បីឈ្មោះ ព្រំ សំណាង ត្រូវប្រកួតដណ្ដើមមេដាយមាស (វគ្គផ្ដាច់ព្រ័ត្រ) ជើងឯកថ្នាក់ជាតិ ២០២២ ពោលគឺនៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣ ខណៈការប្រកួតបីស្រ្តីពិភពលោកបញ្ចប់ឈានចូលថ្ងៃទី ០៩ហើយនោះ តែយ៉ាងណាលទ្ធផលរបស់កីឡាកររូបនេះធ្វើបានយ៉ាងល្អដដែល គឺយកជម្នះលើ កីឡាករ ហេង វិឆ័យ ត្រឹមទឹកទី១ ដណ្ដើមបានមេដាយមាសផងដែរ។
នៅក្នុងឱកាសបន្ទាប់ពីការបញ្ចប់ការប្រកួត ព្រំ សំណាង បានផ្ដល់បទសម្ភាសន៍បង្ហាញនូវចំណាប់អារម្មណ៍ជុំវិញនឹងការប្រកួត មហាព្រឹត្តិការណ៍បីស្រ្តីពិភពលោក២០២៣ផងដែរ ក្នុងនោះលោកក៏បានគូសបញ្ជាក់ពីការចាញ់ទៅលើ បេក្ខជន យិន សំអុល គឺមិនបានដាក់ស្ត្រីចុះនោះទេ គឺគ្រាន់តែលោកញាក់ដៃបន្តិច ដោយលក្ខខណ្ឌកម្មវិធីចុងក្រោយត្រូវបានកែប្រែ មិនឱ្យមានការរង្គើ ទើបធ្វើឱ្យមានការចាញ់គូប្រកួតតែម្ដងទៅ តែយ៉ាងណាក្រុមហ៊ុនបានលើកទឹកចិត្តលោកជូនរង្វាន់ជារថយន្តដូចទៅនឹងលេខ១ដែរ។
ព្រំ សំណាង ក៏បានបញ្ជាក់ផងដែរថាស្ត្រីដែលលោកបានបីនោះ មិនមែនជាភរិយាលោកនោះទេ គឺជាប្អូនស្រីលោក តែទម្ងន់របស់គាត់ជិត៦០គីឡូក្រាមឯណោះ ហើយដំបូងលោកគិតថាបីត្រឹមតែមួយម៉ោងអីទេ ដល់ពេលមកជួបគូប្រកួតសុទ្ធតែខ្លាំងៗ បីមួយម៉ោង ឡើង២ម៉ោង ៣ម៉ោង ៤ម៉ោង ឡើងរហូតទៅ តែដោយសារតែមានការជម្រុញទឹកចិត្តពីអ្នកគាំទ្រ និងខ្លួនជាកីឡាករមានអ្នកគាំទ្រច្រើនផង ក៏បន្តតស៊ូរហូតបីដល់ទៅ៨ម៉ោងបែបនេះទៅ គឺជួបនេះ ជួបស្ដេចមនុស្សហើយ រហូតធ្វើឱ្យលោកនឹកស្មានមិនដល់ទៀតផង។
ក្នុងឱកាសនេះព្រំ សំណាង ក៏បានឱ្យដឹងថាទៀតថា ការប្រកួតនេះប៉ះពាល់ដល់ការប្រកួតប្រដាល់ណាស់ គឺបាក់តែម្ដង គ្រាន់តែដាក់ចុះភ្លាម ស្ទើរតែស.ន្ល.ប់ហើយ ហើយនៅក្នុងសប្ដាហ៍នេះលោកនឹងត្រូវជួបគូពិសេសទៀត ចឹងហើយប្រសិនបើលោកធ្វើមិនបានល្អ ក៏សូមអ្នកគាំទ្រមានការយោគយល់ កុំប្រកែប្រកាន់អី។ សូមស្ដាប់ការបកស្រាយខាងក្រោមនេះ៖