សង្គម
អាម៉ាប៉ាប៉ាញ៉ូសតារាសម្តែងនិយមលេងខ្លួនសិ.ចស៊ី អូនផ្កាយ បានសម្រេចពពោះកូនដំបូងជាមួយគូស្នេហ៍ ក្រោយទំនាក់ទំនងជាមួយគ្នាមួយរយៈ។ អ្វីដែលកត់សម្គាល់បើទោះពោះមិនទាន់ខ្ទាតធំ តែ តារាសម្តែងសម្បូរស្នាមសាក់រូបនេះបដិសេធមិនទទួលការងារសិល្បៈដោយសារបញ្ហាសុខភាព ។
ទោះមិនទាន់រៀបការតាមប្រពៃណីខ្មែរក្តី តែ អូន ផ្កាយ ក៏ដូចជាតារាស្រីមួយចំនួនបាន សម្រេចយកកូនប្រឡែងលេងដោយមិនខ្វល់ពីការរិះ.គន់អ្វីឡើយ ។ ការសម្រេចយកកូនដំបូង របស់ អូនផ្កាយ ដែលនិយមចូលចិត្តលេងខ្លួនសិ.ចស៊ីបង្អួតរាងយ៉ាងស្រឡូននោះបានធ្វើឱ្យអ្នក លេងបណ្តាញសង្គម ជាពិសេសអ្នកចូលចិត្តតាមដានជីវិតតារាក្នុងសិល្បៈភ្ញាក់ផ្អើលស្ទើរគ្រប់ គ្នាព្រោះមិននឹកស្មានថា អូនផ្កាយ ចង់បានកូនលឿនបែបនេះឡើយ ។
អ្វីដែលកត់សម្គាល់ គ្រាន់តែបង្ហាញថាខ្លួនពពោះមិនបានប៉ុន្មានផង អូន ផ្កាយ បាន បង្ហោះ សារសុំទោសដល់ ក្រុមហ៊ុនឬម្ចាស់ផលិតកម្មនានាដែលនាងមិនអាចទទួលការងារបាន។ អូន ផ្កាយ បានរៀបរាប់ថា«បងៗអឺខ្ញុំសុំទោលចេញពីចិត្តរបស់ខ្ញុំពិតមែន មួយរយៈធំនេះខ្ញុំមិនអាច ទទួលថតរឿងឬថតmvឬកម្មវិធីផ្សេងៗនៅខាងក្រៅបានទេព្រោះខ្ញុំមិនអាចគ្រប់គ្រងសុខភាព ខ្លួនឯងបាន »។
មានការបន្ថែមថាមូលហេតុចំបងរបស់ អូនផ្កាយ ក្នុងពេលនេះគឺនាងកំពុង ចាញ់ខ្លាំង។ ការលើកឡើងរបស់ អូនផ្កាយ បានធ្វើឱ្យអ្នកគាំទ្ររបស់នាងមានការជូនពរដល់ រូបនាងគ្រប់គ្នា ។
អូន ផ្កាយ ត្រូវបានគេចាត់ទុកជាតារាស្រីដែលមានរឿងរ៉ាវអា ស្រូ វមិនធម្មតា ហើយកន្លងមក តារារូបនេះត្រុវបានគេដឹងថាឆាកជិវិតរបស់នាងមានភាពជូរចត់ខ្លាំងរហូតដល់នាងធ្លាប់បាន បញ្ចប់ជីវិតខ្លួនឯងទៀតផង ។ ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយនេះ អូន ផ្កាយ ក៏មានភាពស្រស់ ស្រាយឡើងវិញហើយជីវិតកាន់តែមានសុភមង្គលក្រោយពីនាងរកបានដៃគូជាបុរសដែលយល់ចិត្តនឹងបានរួមរស់ជាមូយគ្នារហូតទទួលបានដំណក់ឈាមរួមគ្នាដែលនឹងឃើញពន្លឺព្រះអាទិត្យនៅក្នុងរយៈពេលប៉ុន្មានខែខាងមុខទៀត៕