សិល្បៈ
តាគល់ធ្មេចបើកធ្មេចបើកកូនប្រុសរបស់ ទេព បូព្រឹក្ស និង ជី ដេវីត មានវ័យជិតមួយខែហើយបើ និយាយពីមុខកាន់តែគួរឱ្យក្នាញ់កាត់ដូច ជី ដេវីត ជាឪពុក តែម្តង ។អ្វីដែលគួរឱ្យចាប់អារម្មណ៍ នៅក្នុងថ្ងៃនេះដែរប្តីប្រពន្ធអ្នកសិល្បៈគូនេះបានបង្ហាញរូបភាពជាមួយកូនប្រុសរួមនឹងព្រះ សង្ឃមួយអង្គដែលមើលទៅពិតជាពោរពញទៅដោយក្តីសុខជាខ្លាំង ។
នៅក្នុងថ្ងៃនេះដែរតារាចម្រៀងរ៉េបលោក ជី ដេវីត បានបង្ហោះរូបភាពជាមួយគូស្នេហ៍និងកូន ប្រុសជាទីស្រឡញ់ ទេព បញ្ចវរាប ខណៈពេលដែលព្រះសង្ឃមួយអង្គនិមន្តផ្តល់ឱវាទទូន្មាន ដល់រូបលោកក៏ដូចជាក្រុមគ្រួសារក្នុងនាមជាពុទ្ធបរិស័ទដល់គេហដ្ឋានតែម្តង។
ក្រឡេកមក ទេព បូព្រឹក្ស ឯណេះវិញ បានបង្ហាញអារម្មណ៍រីករាយនឹងជ្រះថ្លាដោយនិយាយថា កូន របស់នាងពិតជាសំណាងណាស់ដែលបានទទួលពរជ័យនិងស្តាប់ពុទ្ធឱវាទព្រះសង្ឃតាំងពីតូចបែបនេះ ។ ជាមួយនឹងរូបភាពគូស្នេហ៍តារាមួយគូនេះក៏មានការចាប់អារម្មណ៍ពីសំណាក់ ហ្វេនៗជាច្រើនដោយម្នាក់ៗបានសរសើរដល់ពួកគេថាពិតជាមានការគោរពេដល់សាសនាបើទោះជានៅវ័យក្មេងក៏ដោយ។ខ្លះទៀតក៏លើកឡើងថាមើលរូបភាពនេះពិតជាពោរពេញទៅដោយក្តីសុខជាខ្លាំងអាយដល ។
ដោយសារនៅសរសែខ្ចីមិនទាន់បានមួយខែផងនោះទើបតារាចម្រៀង ទេព បូព្រឹក្ស មិនទាន់ មានបំណងវិលចូលសិល្បៈវិញនៅឡើយ ។ ប៉ុន្តែកន្លងមកនាងធ្លាប់អះអាងថានឹងវិលមក ឆាប់ៗប្រសិនសុខភាពមាំទាំល្អព្រោះមានការងារជាច្រើនដែលត្រូវបំពេញ ។ ងាកមកប៉ាប៉ា ជី ដេវីត ឯណេះវិញកំពុងមមាញឹកនៅក្នុងការកើបប្រាក់ជាច្រើនទាំងការថតស្ប៉ត និងការច្រៀង នៅតាមកម្មវិធីប្រគំតន្រ្តីនានា ។
អ្វីដែលកត់សម្គាល់គ្រាន់តែកូនកើតភ្លាមគូស្នេហ៍មួយគូនេះ ក៏បានត្រៀមផ្ទះវីឡាដ៏ស្រស់ស្អាតជាកាដូដល់កូនប្រុសដំបូងដែលមានឈ្មោះថា ទេព បញ្ចវរាប ហៅ Albert ។ កន្លងមកប្តីប្រពន្ធគូនេះធ្លាប់ប្រាប់ថាកូនដំបូងរបស់ពួកគេគីជាកូន មាសកូនពេជ្រយ៉ាងប្រាកដ ៕