header ads

Sponsor

តាកែវ៖ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវក្រោយពីទទួលបានព័ត៌មានករណីគប់រថយន្តមួយករណីថ្មីស្រឡាងទៀតនោះលោកបានបញ្ជាទៅកាន់កម្លាំងសមត្ថកិច្ចជំនាញចុះស៊ើបអង្កេតស្រាវជ្រាវជាបន្ទាន់ ។ ឯកឧត្តមអភិបាលខេត្តមានប្រសាសន៍ថា ខ្ញុំបានឱ្យសមត្ថកិច្ចចុះស្រាវជ្រាវភ្លាមៗ តាមអាខោនដែលបានបង្ហោះបើសិនករណីនេះកើតឡើងពិត ឬមិនពិតលោកក៏ចង់ដឹងដែរ កើតហេតុកន្លែងណា អីកន្លែងណាស្រួលយើងស្រាវជ្រាវដើម្បីបង្ការទប់ស្កាត់បង្ក្រាប។

បើបងប្អូនមានបញ្ហាកើតឡើងសូមទាក់ទងមកសមត្ថកិច្ចតាមទូរស័ព្ទភ្លាមដើម្បីចុះស្រាវជ្រាវបង្ក្រាបហើយដើម្បីកំណត់មុខសញ្ញា និងឈានទៅបង្ក្រាបប្រមូលពពួកមនុស្សខិលខូចនេះទុកដាក់នៅមួយដុំអោយអស់ ។

សូមបញ្ជាក់ថា៖ នៅស្រុកគីរីវង់ ខេត្តតាកែវ កើតហេតុនៅផ្លូវជាតិលេខ២ វេលាម៉ោងប្រហែល៨:០០យប់មិញថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ មានករណីគប់កញ្ចក់ឡានមួយករណីទៀតបង្កអោយជនរងគ្រោះមានការភិតភ័យជាខ្លាំង។

ជនរងគ្រោះបានអោយដឹងថា មុនពេលកើតហេតុគាត់បានទៅហូបការគេនៅហួសផ្សារទម្លាប់បន្តិចលុះដល់ម៉ោងប្រហែល៨គាត់បានត្រឡប់មកភ្នំពេញវិញ ខណៈជិះហួសផ្សារទមន្លាប់ បន្តិចមានបឹងមួយស្ងាត់ក៏ស្រាប់តែមានជនសង្ស័យយកវត្ថុរឹងគប់ឡានរបស់គាត់បណ្តាលអោយរងការខូចខាត២កន្លែង។

ភ្លាមៗជនរងគ្រោះមិនហ៊ានឈប់នៅនោះទេបានបោះពួយល្បឿនបន្ថែមរហូតមកដល់ទីប្រជុំជនទើបឈប់មើលរថយន្តបង្កអោយមានការភ្ញាក់ផ្អើលតែម្តង។

ក្រោយកើតហេតុមកទល់ពេលនេះជនរងគ្រោះមិនទាន់បានដាក់ពាក្យបណ្តឹងនៅឡើយទេដោយសារមានការភិតភ័យខ្លាំងពេក សូមសមត្ថកិច្ចទាក់ទៅកាន់លេខគាត់ផ្ទាល់ 093989859 ដើម្បីសួរនាំនិងបើកការស្រាវជ្រាវបង្ក្រាបពួកជនខិលខូចទាំងនោះមកផ្តន្ទាទោសតាមច្បាប់៕ សូមអរគុណ

ប្រភព វណ្ណា ព័ត៌មាន តាកែវ

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post