header ads

Sponsor

សង្គម

អាម៉ាប៉ាប៉ាញ៉ូស

ចុងក្រោយនេះគេសង្កេតឃើញទីផ្សារបទចម្រៀងចង្វាក់រ៉េបកំពុងមានសន្ទុះគួរឱ្យចាប់អារម្មណ៍ហើយក្នុងនោះគេសង្កេតឃើញតារាចម្រៀងជើងចាស់មួយចំនួនបានងាកមកច្រៀងបទបែបនេះដែលមានដូចជាឧកញ៉ា ព្រាប សុវត្ថិ លោក ខេម និង អ៊ីណូ ជាដើម ។ អ្វីដែលគួរឱ្យកត់ សម្គាល់ថ្មីៗនេះតារាចម្រៀងវ័យក្មេងពីរដួងក៏បានងាកមកច្រៀងចង្វាក់រ៉េបដែលឃើញថាទទួលបានការគាំទ្រ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ពីសំណាក់ហ្វេន ហ្វេនជាច្រើន។ រហូតអ្នកខ្លះលាន់មាត់ថារលកក្រោយពិតជា មានសមត្ថភាពមិនធម្មតាមែន។

អ្នកគាំទ្រពិតជាបានដឹងហើយថាតារាចម្រៀងរ៉េបដែលកំពុងទទួលបានការគាំទ្រខ្លាំងនិងមាន ឈ្មោះបោះសំឡេងនៅក្នុងប្រទេសនោះគឺមានលោក វណ្ណដា និងលោក ជី ដេវីត ។ ប៉ុន្តែថ្មីៗ នេះគេសង្កេតឃើញកំលោះសង្ហា សុវត្ថិ មុនីវណ្ណ បានផ្លាស់ប្តូរពីការច្រៀងបទស្លូមកច្រៀងបទ បែបរ៉េបក្រោយពីលោកបានហក់ចូលផលិតកម្មហ្គាឡាក់ស៊ី ។បទចម្រៀងដំបូងរបស់កំលោះ សង្ហារូបនេះមានចំណងជើងថា« Don’t Compare» ដែលឃើញថាទទួលបានការគាំទ្រពី សំណាក់យុវវ័យជាច្រើនដោយម្នាក់ៗបានលាន់មាត់សរសើរថា សុវត្ថិ មុនីវណ្ណ ពិតជាច្រៀង បានល្អហើយក្បាច់រាំទៀតសោតក៏ឡូ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​យថែមទៀតផង ។ ប៉ុន្តែយ៉ាងណាគេមិនទាន់ដឹងថា តើ សុវត្ថិ មុនីវណ្ណ អាចនឹងមានសន្ទុះទីផ្សារកម្រិតណាខណៈលោកបានប្តូរស្ទីលមកច្រៀងចង្វាក់ មួយនេះនៅទ្រនំថ្មីរួមជាមួយលោកឪពុក ។

អ្វីដែលចាប់អារម្មណ៍ក្រៅពីមានសមត្ថភាពជាទុននោះ សុវត្ថិ មុនីវណ្ណ ក៏មានរូបរាងខ្ពស់សង្ហា ដែលជាទីចាប់អារម្មណ៍ពីសំណាក់នារីៗជាច្រើន ។ងាកមកអតីតម្ចាស់ពានThe Voice Kids Cambodia រដូវកាលទី២ក្រោយអាក់ខានចេញបទចម្រៀងមួយរយៈ ទេព ពិសិដ្ឋ បានធ្វើឱ្យ មហាជនមានការភ្ញាក់ផ្អើលក្រោយពីបានឃើញការស្ទីលនៃការរៀបចំខ្លួនដែលមានស្នាមសាក់រួមនឹងការរាំនៅក្នុងប​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ទថ្មីរបស់លោកដែលទើបបានចេញនាពេលថ្មីៗនេះ។ បទរបស់ ទេព ពិសិដ្ឋ មាន ចំណងជើងថា «Money» ។ អ្វីដែលកត់សម្គាល់បទចម្រៀងមួយបទនេះជាការ និពន្ធដោយខ្លួនឯងថែមទៀតផង ។

មួយបទរបស់ ទេព ពិសិដ្ឋ ដែលមានទាំងក្បាច់រាំ ការរៀបចំខ្លួន ជាពិសេសការសម្រិតសម្រាំង នៅក្នុងការថតMVទៀតនោះពិតជាបា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នធ្វើឱ្យអ្នកគាំទ្រមានការពេញចិត្តនិងសរសើរនូវ សមត្ថភាពរបស់តារាវ័យក្មេងរូបនេះដោយអ្នកខ្លះលាន់មាត់ថា ទេព ពិសិដ្ឋ ពិតជាគ្រាប់ពេជ្រ របស់ផលិតកម្មហង្សមាសយ៉ាងពិតប្រាកដ។

មិនមែនជាលើកដំបូងទេកន្លងមក ទេព ពិសិដ្ឋ ក៏ធ្លាប់ច្រៀងបទប្រភេទនេះដែលមានដូចជាបទ«ទេពអប្សរបន្លំ» និងបទ«​Different Way »ជា​ដើម​។ អ្វីដែលគួរឱ្យចាប់អារម្មណ៍តារាចម្រៀងវ័យក្មេងទាំងពីរ សុវត្ថិ មុនីវណ្ណ និង ទេព ពិសិដ្ឋ បានប្តូរមកច្រៀងចង្វាក់បែប នេះស្របគ្នាពោលដើម្បីតម្រូវតាមទីផ្សារបទចម្រៀងនាពេល បច្ចុប្បន្ន ។ ប៉ុន្តែយ៉ាងណាគេមិន ទាន់តើ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បទចម្រៀងរបស់តារាចម្រៀងទាំងពីរមួយណាផ្ទុះ ខ្លាំងនៅឡើយទេ ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

@AmapapaNews

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post