
សង្គម
ព្រះនាងនរោត្តម ចេនណា ប្រសូតនៅថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១១ ទ្រង់គឺជាបុត្រីទីពីររបស់អ្នកអង្គម្ចាស់នរោត្តមបុប្ផារី និងជាព្រះរាជនត្តារបស់ សម្តេចព្រះមហិស្សរា នរោត្តមចក្រពង្ស ធ្មេចបើកៗ មកដល់ថ្ងៃនេះព្រះនាងបានចូលថ្ងៃចម្រើនវ័យ ១១ វស្សាហើយ ក្នុងនោះឃើញមហាជនអ្នកលេងបណ្ដាញសង្គម បានចូលរួមបញ្ចេញមតិជាការថ្វាយព្រះពរដល់ព្រះនាងជាបន្តបន្ទាប់។

ជាមួយនឹងរូបព្រះកាយដែលបានបង្ហោះនៅលើទំព័រហ្វេសបុកព្រះនាង នៅក្នុងថ្ងៃកំណើតនេះដែរ ក៏បានភ្ជាប់ជាមួយនឹងសារដោយបង្ហាញព្រះឫទ័យយ៉ាងមានអត្ថន័យថា៖
« ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣ ជាថ្ងៃរំលឹកកំណេីត១១ឆ្នាំនៃខ្ញុំ។ ខ្ញុំរីករាយណាស់ ហេីយសូមអរព្រះគុណ និងសូមអរគុណយ៉ាងជ្រាលជ្រៅរកទីបំផុតគ្មាន ថ្វាយនិងជូនចំពោះ ព្រះអង្គម្ចាស់ក្សត្រា ព្រះអង្គម្ចាស់ក្សត្រី អ្នកអង្គម្ចាស់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ពុកម៉ែបងប្អូនជិតឆ្ងាយទាំងឡាយដែលបានប្រទាន និងផ្ញេីសារជូនពរខ្ញុំ។
សេចក្តីសុខប្រកបដោយស្នាមញញឹមរបស់ខ្ញុំបានកេីតឡេីងដោយមានពុកម៉ែបងប្អូនស្រឡាញ់រាប់អាន និងគាំទ្រកិច្ចការងារសិល្បៈរបស់ខ្ញុំ។
ខ្ញុំក៏សូមអរព្រះគុណ និងសូមថ្វាយព្រះពរ សម្តេចតា ព្រះមហិស្សរា នរោត្តម ចក្រពង្ស់ ជាទីគោរពនៃចៅ ព្រមទាំងព្រះមាតានៃខ្ញុំ ព្រះអង្គម្ចាស់ក្សត្រី នរោត្តម បុប្ផារី ដែលព្រះអង្គទាំងទ្វេស្តេចថែរក្សា ថ្នាក់ថ្នម អប់រំ និងផ្តល់ការសិក្សាគ្រប់យ៉ាងដល់ខ្ញុំ។
ក្នុងថ្ងៃនេះផងដែរ ខ្ញុំសូមឧទ្ទិសបុណ្យកុសលដែលខ្ញុំបានសាងទាំងប៉ុន្មាន ដល់ដួងវិញ្ញាណក្ខន្ធអ្នកម្នាង ឌួង ឌីយ៉ាត ជីដូនខ្ញុំ ដែលលោកបានចាកចេញពីពួកយេីងទៅជាច្រេីនខែមកហេីយ។
ខ្ញុំនិងធ្វេីដំណេីរលេីវិថីសិល្បៈដែលខ្ញុំស្រឡាញ់ ដេីម្បីបំរេីឧត្តមប្រយោជន៍ជាតិជាបន្តទៀត។»













អ្នកថតរូបដោយ : Image Hunter Photography